Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អុីរ៉ង​ជំរុញ​ឲ្យ​អា​មេ​រិច​ដក​ទណ្ឌកម្ម​ចេញ ដើម្បី​ឲ្យ​ខ្លួន​អាច​នាំចូល​ថ្នាំ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស ក្រោយ​អ្នកស្លាប់​កើន​ជិត​ដល់ ១០០​នាក់ និង​ឆ្លង​ជិត ៣.០០០​នាក់​

spot_img

​ប្រធានាធិបតី​អ៊ីរ៉ង លោក Hassan Rouhani នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អា​មេ​រិច​ដក​ទណ្ឌកម្ម​ប្រឆាំង​លើ​ខ្លួន​ចេញ ដើម្បីអោយ​អ៊ីរ៉ង​អាច​នាំចូល​ថ្នាំ និង​បរិក្ខារ​ពេទ្យ ប្រសិនជា​អា​មេ​រិច​ចង់​ជួយ​អ៊ីរ៉ង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​។​

​ការស្នើ​បែបនេះ​កើតឡើង ក្រោយពេល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រិ៍​កន្លង​ថា រដ្ឋបាល​របស់​លោកមា​ន​ឆន្ទៈ​ជួយ​អ៊ីរ៉ង​។​

​លោក​ថ្លែងថា អា​មេ​រិច​មាន​ឆន្ទៈ​ជួយ​អ៊ីរ៉ង “​ហើយ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ​ស្នើសុំ​”​។​

​ប៉ុន្តែ​ប្រធានាធិបតី​អ៊ីរ៉ង បាន​ហៅ​ការប្រកាស​របស់​អា​មេ​រិច​ថា​ជាការ​កុហក​។​

​លោក Hassan Rouhani និយាយថា “​ប្រសិនជា​អ្នក (​អា​មេ​រិច​)​និយាយ​ការពិត យ៉ាងហោចណាស់ អ្នក​គួរ​ដក​ទណ្ឌកម្ម​ក្នុងការ​នាំចូល​ថ្នាំ​”​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ង ហើយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អ៊ីរ៉ង​បាន​រកឃើញ​អ្នក​ផ្ទុក​ថ្មី​ចំនួន ៥៨៦​នាក់ បណ្តាល​ឲ្យ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់ ២.៩២២​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ៩២​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CGTN​

spot_img
×