Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ឃាតករម្នាក់ ជាអតីតកីឡាករប្រដាល់ ដែលសម្លាប់ស្រ្តីម្នាក់ ដោយស្រែកឡូឡាពេលកំពុងជក់គ្រឿងញៀន

spot_img

ខេត្តកណ្តាល៖ នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ឆ្លងតាមលទ្ធផល ស៊ើបអង្កេតស្រាវជ្រាវរយៈពេល៦ថ្ងៃ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសមត្ថកិច្ចស្រុកអង្គស្នួល បានបំបែកសុំណុំរឿងករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់ និងបានឃាត់ខ្លួនឃាតករម្នាក់ដែលជាអតីតកីឡាកប្រដាល់មកផ្តន្ទាទោសតាមច្បាប់ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៨។

សូមបញ្ជាក់ថា ករណី‌ឃាតកម្មគិតទុកជាមុន រឹតកនឹងក្រម៉ាស្លាប់ស្រ្តីម្នាក់ កើត‌ហេតុ‌កាលពីថ្ងៃ‌ទី១១ខែមករាឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែលរសៀលនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះ‌ឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនល្មើសដែលឃាត់ខ្លួនឈ្មោះ មុត ម៉ុន ភេទប្រុសអាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ឈ្មោះផុល ភាព ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយនិងសម្ភារៈចាប់យក ពូថៅចំនួន១ ស្បែកជើងជ័រសង្រែក១គូរ មួកសំយាបរបស់ស្រីចំនួន១ ក្រម៉ាក្រឡាការ៉ូចំនួន១ ជារបស់ជនរងគ្រោះ។

ឆ្លងតាមលទ្ធផល ស៊ើបអង្កេត និងស្រាវជ្រាវរយៈពេល៦ថ្ងៃ កម្លាំងជំនាញខេត្ត និងស្រុកបានបំបែកសុំណុំរឿងករណីឃាតកម្ម។ មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្លាស់គោ នៅវាលស្រែខាងជើងភូមិ​ ហើយបានឃើញជនល្មើស និងក្មេងៗ អាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀន នៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះ បានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៨វេលាម៉ោង១៥ តាមរយៈព័ត៌ជំនាញ និងស្រុក តាមការស៊ើបអង្កេត មានតម្រុយថាមុខសញ្ញា បានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។ បន្ទាប់មកកម្លាំងជំនាញខេត្ត និងបានតាមស្វែងរកជនល្មើស បានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួន ជនល្មើសនិងបាននាំខ្លួន មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព វាយសម្លាប់ជនរងគ្រោះ តែម្នាក់ឯង។ ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិ រឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង។ ជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូ ចេះធ្មប់។ រីឯមូលហេតុឆ្លើយភូតភកុហកសមត្ថកិច្ចថា ឈ្មោះហេង ម៉ានិត ហៅមុំ ថាបានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះហេង ម៉ានិត ហៅមុំ ជាមេជួញដូរគ្រឿងញៀន និងចង់សម្រាលទោសខ្លួនឯង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×