Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រ​សួង​ព័ត៌​មាន​ចេញ​សេច​ក្តី​ព្រ​មាន K01 ជា​លើក​ទី​១

spot_img

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញប្រកាសព័ត៌មាន ប្រាប់ទៅលោកឃឿន សុឡា ម្ចាស់គេហទំព័រ K01 បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានឯកជនរបស់បុគ្គល ភ្ជាប់ជាមួយនូវអត្តសញ្ញាណដូចជារូបថត ឈ្មោះថ្ងៃខែឆ្នាំកំណើត ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​សាម៉ី​ខ្លួន ឬក្រុមគ្រួសារជនរងគ្រោះ។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាត់ទុកការណែនាំនេះ ជាការព្រមានជាលើកទី១​ក្នុងករណីនៅតែបន្ត​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មានបែបនេះទៀត នៅថ្ងៃអនាគត អគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ដែលមានចែងជាធរមាន។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជឿជាក់យ៉ាងមុតមាំថា លោកឃឿន សុឡា ម្ចាស់គេហទំព័រ K01 គោរព​បានខ្ជាប់ខ្ជូន​ប្រកបដោយប្រសិទ្ធភាព តាមការណែនាំខាងលើ៕ដោយ៖កូឡាប

 

spot_img
×