Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន បាន​បង្កើន​ប្រាជ្ញា​ស្មារតីពង្រឹង និង​ពង្រីក​សមត្ថភាព លើ​ចំណេះដឹង ជំំ​នា​ញ​របស់ខ្លួន

spot_img

​ភ្នំពេញ​៖ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​មាន​ព្រះរាជបន្ទូល​គត់​សម្គាល់​ឃើញថា ចំនួន​ស្ត្រី​បំពេញការងារ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន មានការ​កើនឡើង គួរ​ឲ្យ​គត់​សម្គាល់ ដែល​នេះ បញ្ជាក់​ឲ្យ​ឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ផ្តល់ឱកាស​ឲ្យ​ស្ត្រី និង​ក្មេងស្រី បាន​បង្កើន​ប្រាជ្ញា​ស្មារតី ពង្រឹង និង​ពង្រីក​សមត្ថភាព​លើ​ចំណេះដឹង ជំំ​នា​ញ​របស់ខ្លួន និង​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​អ្នកដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ទាំង​ក្នុង​វិស័យ​សាធារណៈ នយោបាយ ឯកជន សហគមន៍ និង​គ្រួសារ​។​

សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះរាជសារ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ នារី ៨​មីនា ឆ្នាំ​២០២០​។​

​សម្តេចព្រះ​មហាក្សត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ជាថ្មី​ម្តងទៀត ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាននិងកំពុង​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ផ្តោត​យ៉ាង​ជាក់លាក់​លើ​ការរក្សា​សន្តិភាព ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា ទទួលបាន​ឱកាស​អភិវឌ្ឍ​ជីវភាព និង​សុខុមាលភាព​នៃ​ការរស់នៅ តាមរយៈ​ការបង្កើត​សមត្ថភាព ជំនាញ វិជ្ជាជីវៈ និង​ចំណេះដឹង​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​កំណើនសេដ្ឋកិច្ច​និង​សន្តិសុខ​សង្គម​។ សូម​អរគុណ​ផងដែរ ចំពោះ​ដំណើរការ​យ៉ាងសកម្ម​នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ និង​ក្រុ​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​រួមចំណែក​មួយ​ដ៏​សំំ​ខាន់​ក្នុងការ​លើ​កម្ពស់​ស្ថានភាព ជីវភាព ឋានៈ តួនាទី និង​តម្លៃ​ស្ត្រី​រួមទាំង សីលធម៌ សង្គម វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​យើង​។​

សម្តេចព្រះ​មហាក្សត្រី ក៏បាន​គាំទ្រ​ក្រសួង​កិច្ចការនារី ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ ការលើកកម្ពស់​សមភា​ព​យេនឌ័រ ដើម្បី​ស្ត្រី​បានទទួល​នូវ​កិច្ចការពារ​សិទ្ធិ និង​ផលប្រយោជន៍ តាមរយៈ​ការកែប្រែ​ឥរិយាបថ​សង្គម​ឲ្យ​ទទួលស្គាល់ និង​ចាត់ទុក​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​គ្រួសារ និង​សង្គម ដោយ​ជួយ​ជំរុញ​ការកសាង និង​អភិវឌ្ឍន៍​សមត្ថភាព​ស្ត្រី ក៏ដូចជា​ការផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​ប្រកបដោយ​សមធម៌​ក្នុង​គ្រប់​ការងារ និង​ក្នុង​គ្រប់​វិស័យ និង​សូម​អំពាវនាវ​ឲ្យ​បន្តការងារ​នេះ​តទៅទៀត ដើម្បី​សេចក្តីសុខ​ចម្រើន របស់​ជនរួមជាតិ​យើង​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×