Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌមានជ័យ បំបែកសម្បុក​គ្រឿងញៀន នៅ​តំបន់​ទីលាន​ចាក់សំរាម​ចាស់​

spot_img

​ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​រដ្ឋបាល បង្ក្រាប​បទល្មើស​គ្រឿងញៀន និង អ្នក​ចែកចាយ​គ្រឿងញៀន និង​រួមទាំង អ្នក​ផ្ទុក​នូវ​សារធាតុ​ញៀន ត្រង់ចំណុច ទីលាន​ចាក់សំរាម​ចាស់​ស្ទឹងមានជ័យ ក្នុងភូមិ​ព្រែក​ទាល់ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​កម្លាំង​ចូលរួម​សរុប ១០២ នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២០ ។​

​លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំងចម្រុះ​ជាង​១០០​នាក់ បែង​ចែកជា ៥ គោលដៅ​សំខាន់ៗ ហើយ​ក្នុង​ប្រតិបត្តិការ​នោះដែរ ឈានទៅដល់​ការរុះរើ​ខ្ទម​សង់​លើ​ទីលាន​ចាក់សំរាម ចំនួន ៤​ខ្ទម​តូចៗ រួមទាំង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ ដែល​លួចលាក់​ប្រើប្រាស់​នូវ​សារធាតុ​ញៀន បញ្ជូនទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​២ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×