Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន មួយ​សម្បុក​ធំ ៥១​នាក់ នៅ​ខណ្ឌទួលគោក​និង​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន នៅ​ខណ្ឌទួលគោក​និង​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ប្រុស​ស្រី​៥១​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ ។

​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​០០​នាទី អនុវត្តតាម​បទបញ្ជា​និង​ផែនការ​ប្រ​យ​ទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ ដោយបាន​ការអនុញ្ញាត​និង​សម្របសម្រួល​នីតិវិធី​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​នៅ​ចំណុច នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ កម្លាំង​នគរបាល​ធ្វើឡើង​ក្រោយពី​ទទួល​ព័ត៌មាន​ប្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ នូវ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​។

​កម្លាំង​សមត្ថកិច្ច​ក៏​ចុះ​ទៅដល់ ឃាត់ខ្លួន​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​០៩​នាក់ (​ស្រី ០៣​នាក់​) និង​ដកហូត​វត្ថុតាង ៨​កញ្ចប់​តូច នៅ​ខណ្ឌដូនពេញ​។ បន្ទាប់ពី​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​០៩​នាក់​នោះ​ហើយ កម្លាំង​បន្តធ្វើ​រដ្ឋបាល​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ចូលមក​ទិញ​ថ្នាំញៀន​ពី​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ​បាន​ចំនួន ៤២​នាក់ ស្រី​២​នាក់ បន្ថែមទៀត និង​វត្ថុតាង​ដកហូត​ក្រាម​ពណ៌​ស ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ២​ញ្ច​ប់​តូច ម៉ូតូ​១៥​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ ។ ប្រតិ​ប​ត្ត​ការបង្ក្រាប ឃាត់​ខ្លូន​ជនសង្ស័យ​សរុប​ចំនួន ៥១​នាក់ ស្រី​០៥​នាក់ ដកហូត​វត្ថុតាង ៖ ថ្នាំញៀន​សរុប ១០​កញ្ចប់​តូច​, ម៉ូតូ​១៧​គ្រឿង ឧបករណ៍​ជក់​ចំនួន ៥ និង​ដែកកេស​ចំនួន ០៤ ៕ ដោយ​៖​កូ​ឡាប​

spot_img
×