Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អារ​ដើមត្នោត​រលំ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​បាក់​សង្កត់​ក្មេងប្រុស​ម្នាក់​ស្លាប់​គួរ​ឲ្យ​អាសូរ តែ​ហួសចិត្ត​ពេល​ដឹងថា​បង្គោល​គ្មាន​ដែក​សូម្បី​១​ស​សៃ (​វី​​ដេ​អូ​)

spot_img

​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បង្គោល​ភ្លើង​១​ដើម​នៅជាប់​មុខផ្ទះ​បានបាក់រលំ ដោយសារ​ដើមត្នោត​១​ដើម ដែល​ត្រូវបាន​អ្នកជិតខាង​អារ ​ចៃដន្យ​ក៏​រលំ​ទាក់​នឹង​ខ្សែភ្លើងនោះ ។

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូន ខ្លា​តូច បាន​បង្ហោះ​ពី​ហេតុការណ៍​នេះ​ឲ្យ​ដឹងថា «​ស្លាប់​ដោយសារ​បង្គោល​ភ្លើង​គ្មាន​ស​សៃ​ដែក​!! អាណិត​ណាស់​??

​យើង​មិនដឹងថា ខាង​អគ្គីសនី​ប្រើ​បច្ចេកទេស​បែបណា បានជា​បង្គោល​ភ្លើង ដែល​គ្មាន​ស​សៃ​ដែក បាន​រលំ​សង្កត់ ក្មេង​ម្នាក់​ស្លាប់ និង​របួស​៣​នាក់​ទៀត ព្រមទាំង​ខូចខាត​ផ្ទះ​ស​ប្បែង នៅ​ភូមិ​ព្រៃ​បា​ស្រី ឃុំ​ជៃ​កំពត ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​??? ។​

​ហេ​ត​ការណ៍​នេះ បានកើត​ឡើង​នៅ ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ គឺមាន អ្នកជិតខាង អារ​ដើមត្នោត ពេល​វារ​លំ វា​ក៏​ដួល​ទាក់​លើ​ខ្សែភ្លើង បណ្តាល​ឲ្យ​ទ្រេត​និង​បាក់​បង្គោល​ភ្លើង រលំ​ចូល​ផ្ទះ​អ្នកភូមិ​ក្បែរ​នោះ នាំ​ឲ្យ​ក្មេង​របួស​និង​ស្លាប់​….​។​

​តើ​ចុងក្រោយ អ្នកណា​ទទួលខុសត្រូវ លើ​ការខូចខាត​ខាងលើ​????» ។​

​ទោះយ៉ាងណា អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​បង្គោល​ភ្លើង​នេះ​ត្រូវបាន​គេ​រកឃើញថា ពុំមាន​ដែក​សូម្បី​តែមួយ​សរសៃ​សោះឡើយ ដែល​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់ និង​ជេរប្រទេច​យ៉ាង​ចាស់ៗ​ដៃ​តែម្តង ។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ ករណី​សសរ​បង្គោល​ភ្លើង​បាក់​រលំ​គ្មាន​ដែក​ស​សៃ​បែបនេះ គឺ​បាន​កើតឡើង​ច្រើនលើក​រួចមកហើយ ជាពិសេស​នៅក្នុង​រដូវវស្សា​ដែលមាន​ភ្លៀងខ្យល់​កន្ត្រាក់​ខ្លាំង ជាក់ស្តែង​ដូចជា​កើតឡើង​កាល​ឆ្នាំទៅ​មិញ​ជាដើម ៕​ ដោយ៖ លឹម ហុង

 

spot_img
×