Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ ព្រាប ​សុវត្ថិ ឆ្លើយ​តប​វិញ​ថា មានតែ​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ​មក​តវ៉ា​ម្សិលមិញ និង​ថា​ពេល​គាត់​នៅ​ផ្ទះម៉េច​មិន​មក​និយាយ​គ្នា​ តើមានបំណងអ្វី…?

spot_img

​កាលពី​រសៀល​ម្សិលមិញ (០៤ មីនា​) មាន​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​ពី​ករណី​មាន​ប្រជាពលរដ្ឋ​ចំនួន ៧០ គ្រួសារ បាននាំគ្នា​ទៅ​ជួប​អាជ្ញាធរ​សង្កាត់​គោក​ឃ្លាង និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់​ផង ទាក់ទង​នឹង​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ តែងតែ​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ​។​

​ក្នុងនោះ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០ គ្រួសារ បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ គឺមាន​៤​ចំណុច​៖ ទី​១ – ឈប់​ឲ្យ​គាត់​ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ​, ទី​២ – ឈប់ ធ្វើ​រោង​ឈើ​បិទផ្លូវ​, ទី​៣ – ឈប់ ចត​រថយន្ត បិទផ្លូវ គ្មាន​សណ្តាប់ធ្នាប់ និង​ទី​៤ – ឈប់​រោទិ៍​សំឡេង រថយន្ត​លាន់​ខ្លាំង​ដេក​ពួន​មិនបាន​។​

​ដោយឡែក នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ហេង ឡុង ក៏បាន​បង្ហោះ​ឲ្យ​បងប្អូន​បានដឹង​ទាក់ទង​រឿងរ៉ាវ​របស់លោក ព្រាប សុវត្ថិ ។ ក្នុងនោះ​ផងដែរ លោក ហេង ឡុង ក៏បាន​បញ្ជាក់​ប្រាប់ថា​៖

“​បង ព្រាប សុវត្ថិ សូម​បដិសេធ​ព័ត៌មាន​ផ្សាយ​ថា មាន​៧០​គ្រួសារ​តវ៉ា គាត់​ថា​មាន​ត្រឹម​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ ហើយ​គាត់​បាន​ចោទ​ជា​សំណួរ​ថា ពួកគាត់​មានបំណង​អ្វី​? នៅពេលដែល​គាត់​នៅផ្ទះ ហេតុអ្វី​មិន​មក​និយាយ​គ្នា​?

​កាលពី​ម្សិលមិញ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ មានការ​ផ្ទុះ​តវ៉ា​ពាក់ព័ន្ធ​ជាមួយនឹង​ផ្ទះ​របស់គាត់ ហើយ​បាន​ចោទប្រកាន់ថា គាត់​បាន​រំលោភ​ផ្លូវ​សាធារណៈ និង​ធ្វើឱ្យ​រំខាន​អ្នកជិតខាង​។ សូមបញ្ជាក់ថា ថ្ងៃកើតហេតុ​ម្សិលមិញ​នេះ គាត់​មិនបាន​នៅ​ភ្នំពេញ​ទេ ឥឡូវនេះ​គាត់​កំពុងតែ​ធ្វើដំណើរ​ត្រឡប់​មកពី​ខេត្តមណ្ឌលគិរី​វិញ​។​”៕ ដោយ​៖ លឹម ហុង​

spot_img
×