Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ករណី ចែក​ចា​យរូប​ភាព​និង​វីដេ​អូ​អាស​​អា​ភាស ស៊ិច នៅ​ក្នុង​បណ្តាញ​សង្គម

spot_img

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ចែកចាយ​រូបភាព​និងវីដេអូ​អាសអាភាស នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងបណ្តាញទំនាក់ទំនង Telegram។

ដោយការចង្អុលបង្ហាញពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យល់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា កាលពីដើមខែ មករា ឆ្នាំ២០២០​ខ្លួនពិតជាបានចាប់ផ្ដើម​បង្កើតគណនីហ្វេសប៊ុក និង Telegram ក្លែងក្លាយដើម្បីធ្វើសកម្មភាពផលិត រក្សាទុកនិងចែកចាយ រូបភាពនិង វីដេអូអាស​អាភាស​កុមារ នារីខ្មែរនិងបរទេស ធ្វើអាជីវកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនង Telegram ក្នុង​គោលបំណងរកប្រាក់ចំនូលពីការទាញយកអ្នកទស្សនានិង លក់វីដេអូទាំងនោះ ហើយប្រភពវីដេអូទាំង​នោះខ្លួនបានទាញ​យកពីបណ្តាញសង្គមផ្សេងៗ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ មានជនឆ្លៀតឱកាសបង្កើត Group Chat និង Channel Telegram ដើម្បីចែកចាយ រូបភាព​អាសអា​ភាស និងមានពេលខ្លះមានរូបអាសអាភាសកុមារ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានព្រមាននឹងចាត់វិធានការបន្តទៀតចំពោះករណីល្មើសខាងលើនេះ៕ ដោយ៖កូឡាប

spot_img
×