Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស្រី ម៉ែន សំ​អន បាន​លើក​ឡើង​ថា ព្រះ​ពុទ្ធ​សាស​នា បាន​ដើរ​តួ​នាទី​អប់​រំ​ប្រជាពលរដ្ឋខ្មែរ ឱ្យមានសីលធម៌ថ្លៃថ្នូរ អា​កប្ប​កិរិ​យា​ល្អ មាន​ព្រហ្មវិ​ហារ​ធម៌ ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅម​ក

spot_img

ខេត្តស្វាយរៀងៈលោក​ស្រីកិត្ដិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជា​មួយរដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ​បានមានប្រសាសន៍ថាៈព្រះពុទ្ធសាសនា បានដើរតួនាទីអប់រំ​ប្រជាពលរដ្ឋខ្មែរ ឱ្យមានសីលធម៌​ថ្លៃថ្នូរ អាកប្បកិរិយាល្អ ​មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញ​ទៅមក ហើយតាមរយៈការ​អប់រំនេះ អាចបញ្ជៀសបាននូវអំពើអ​សីលធម៌នានា ពីក្នុងសង្គមមនុស្ស ជាហេតុធ្វើ​ឱ្យសង្គមបង្កើត បាននូវ​វប្បធម៌ សន្តិភាពប្រកបដោ​យភាពជឿជាក់។

លោកស្រីបាន​មានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីនៅ​ក្នុងពិធីកាត់ខ្សែរបូរ និងសម្ពោធសមិទ្ធផល នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែល​ចំណាយការសាងសង់អស់​ថវិកា ១៦៣,៩០០ដុល្លារ ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្​រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនាឱកាសនោះដែររួ​មមានលោក ជុំ ហាត ប្រធានក្រុម​ប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អស់លោក លោកស្រីជាសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះក។

លោកស្រី ម៉ែន សំអន ​បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្​តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកស្រីបានថ្លែងប​ញ្ជាក់ថា សម្តេចតេជោ បានដាក់ចេញនូវគោលន​យោបាយគាំពារសង្គម ក្នុងការជួយសម្រួល និងដោះស្រាយ នូវការលំបាករប​ស់​បងប្អូនកម្មករ និយោជិកដូចជា ការតម្លើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ការបង្កើតបេឡាជាតិ សន្តិសុខសង្គម ការបញ្ចុះតម្លៃ ទឹក ភ្លើង និងការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកស្រីបន្តថា សម្តេ​ចប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្​មករ កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការ ក្នុងអំឡុងពេលវត្ថុធាតុដើ​មផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុស កូរូណា COVID-19 នេះ។ គឺរដ្ឋាភិបាលបានចេញ ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ ៤០ភាគរយ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ​បំផុតដែលការញរខ្លួន បានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោកស្រី ក៏បាន​ក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់​រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជននៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗ ខ្លួនឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព៕ វ៉ៃកូ

 

spot_img
×