Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ស្រវឹង កុំ​បើ​កបរ! ចាប់ពីថ្ងៃទី០៩ ខែមីនា តទៅ សមត្ថកិច្ចនឹងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកហើយ

spot_img

ប៉ុន្មាន​នាទី​មុននេះ (​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០) តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» បានចេញ​នូវ​សេចក្តីជូនដំណឹង​ដល់​ប្រពល​រដ្ឋ​បាន​ជ្រាប ទាក់ទង​នឹង​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០ តទៅ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

«​សេចក្តីជូនដំណឹង​រប​ស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីពី​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដេ​ី​ម្បី​ត្រួតពិនិត្យ​សារជាតិ​ស្រវឹង ចាប់ពី​ថ្ងៃ​ចន្ទ ទី​០៩ ខែមីនា ឆ្នាំ​២០២០ តទៅ នៅតាម​បណ្តា​គោលដៅ​នានា​ក្នុង​ខណ្ឌ​ទាំង ១៤ ចាប់ពី​វេលា​ម៉ោង ២៣:០០ នាទី ដល់​ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ណ៍ និង​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​គ្រប់ៗ​គ្នា ព្រោះ​សមត្ថកិច្ច​ធ្វេ​ី​ការអនុវត្ត​ច្បាប់​នេះ​ក្នុង​គោលបំណង​ដេ​ី​ម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​ទូទៅ ។​

​បេ​ី​ស្រវឹង កុំ​បេ​ី​កបរ !!!»​ ៕ ដោយ៖ លឹម ហុង

spot_img
×