Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញ​មនុស្ស ៤៤​នាក់ បាន​ទាក់​ទង​ជា​មួយ​ជន​ជាតិ​ជប៉ុន ដែល​មាន​ជំងឺ​កូ​វីដ​១៩ ក្នុង​នោះ ៤​នាក់ មាន​ទំ​នាក់​ទំ​នង​ផ្ទាល់

spot_img

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ដែលមានទំនាក់ទំនងជិតដិត និងធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុនម្នាក់ដែលអាជ្ញាធរជប៉ុ​នបាន រកឃើញមាន​ផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ ៤នាក់ ជាជនដែ​លមានទំនាក់ទំនងដោយ​ផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រ​សួងសុខាភិបាល បានឲ្យដឹងថា “សូមជំរាបជូ​នសាធារណជនឲ្យ​បានជ្រាបថា ក្រោយពីទ​ទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និង​អាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និធ្វេីការ ប្រកបដោយភាពត្រឹ​មត្រូវ​បំផុត​ទៅ​តាម​នីតិវិធីរបស់​អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យេីង​បានរកឃេីញ​អ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅ​ដោយឡែក​ពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូត​ពេលនេះពួកគាត់ពុំទាន់មានរោគ​សញ្ញានៅឡេីយទេ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់​ចូលប្រទេសជប៉ុនវិញ​ហេីយ​រកឃេីញ​វិជ្ជមានCOVID-19 នៅទីនោះ ។

រហូតដល់ម៉ោង ៤ ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់កឃេីញ ករណីថ្មីនៅឡេីយទេ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥”។

បើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់បណ្តាញព័ត៌មាននៅ​រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ម៉ោង ៤៖៣០នាទីល្ងាចថ្ងៃនេះ មនុស្សទាំង ៤៤នាក់នេះ មានសុខភាពជាធម្មតា មិនមានលេចចេញនូវភាពមិនប្រក្រតីណាមួយនោះទេ។

សូមរំលឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាលបានទទួលព័ត៌មាន​ច្បាស់លាស់ហើយ ពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុន ពិតជាមានផ្ទុកមេរោគ Covid-19 នៅពេលទៅដល់ប្រទេសជប៉ុន។

លោករដ្ឋមន្រ្តី បានបន្ថែមថា បុរសជនជាតិជប៉ុនរូបនេះ ជាធុរជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈ ទេសចរណ៍នោះទេ ដូច្នេះយើងត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ចំពោះករណីនេះរូបគាត់បានឆ្លងកាត់ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ Covid-19 នេះនៅប្រទេសណានោះទេ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រជប៉ុនបានចេញលិខិតប្រញាប់ណាស់មួយច្បាប់ដោយគោរពជូនលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិករណីបុរសជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសខូវីដ 19។

ក្នុងលិខិតប្រញាប់ណាស់នេះបានបញ្ជាក់ថា នៅថ្ងៃព្រឹកថ្ងៃទី 4 ខែមីនាឆ្នាំ 2020 បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង 40 ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកវីរុសខូវីដ19 ពេលមកដល់អាកាសយានដ្ឋាន Chubu ទីក្រុងNagoya ប្រទេសជប៉ុននៅ​ពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម​បុរសនេះបានធ្វើដំណើរទៅប្រទេសកម្ពុជា​នៅថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2020 ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី 21 ខែកុម្ភៈ។

គាត់បញ្ជាក់ថាមិនសូវស្រួលខ្លួននៅថ្ងៃទី 21 ខែកុម្ភៈ។ គាត់បញ្ជាក់ថាគាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី 28 ខែកុម្ភៈ ហើយនៅថ្ងៃទី 3 ខែមីនាបានទៅពេទ្យមួយនៅស្រុកខ្មែរដោយមិនបញ្ជាក់ឈ្មោះ និងក៏មិនបានបញ្ជាក់ពីរោគសញ្ញានោះដែរ។

បុរសនេះបានចាកចេញពីអាកាសយានដ្ឋានសៀមរាបនៅម៉ោង 20 និង 57 នាទីថ្ងៃទី 3 ខែមីនាឆ្នាំ 2020 តាមជើងយន្តហោះ VNB14 កៅអី 33D ទៅអាកាសយានដ្ឋានTan Son Nhat ទីក្រុងហូជីមិញរួចប្ដូរជើងហោះហើរ VN340 កៅអី 2Cមកទីក្រុង Nagoya។

មនុស្ស​51នាក់រួមទាំងបុគ្គលិកបម្រើលើយន្តហោះដែលធ្វើដំណើរមកពីសៀមរាបជាមួយបុរសនេះត្រូវបាន​ដាក់ឱ្យសុទ្ធ​ដោយឡែក​នៅទីក្រុងហូជីមិញ។

ជប៉ុន រក ឃើញ ករណី កូរ៉ូណា វីរុស លើ ជនជាតិ ជប៉ុន មា្នក់ ដែល បាន ធ្វើ ដំណើរ ចាក ចេញ ពី ខេត្ត សៀមរាប ឆ្ពោះ ទៅ កាន់ ប្រទេស ជប៉ុន ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ សារ ព័ត៌មាន វៀតណាម កាល ពី ថ្ងៃទី៤ ខែ មីនា ។ ចំពោះ ករណី នេះ ក្រសួង សុខាភិបាល គ្រោង នឹង បញ្ជាក់ បន្ថែម នៅ រសៀល នេះ ប៉ុន្តែ រដ្ឋ បាល ខេត្ត សៀមរាប អះអាង នៅ ថ្ងៃ នេះ ថា ប្រទេស ជប៉ុន មិន ទាន់ បាន បញ្ជាក់ ជា ផ្លូវ ការ នូវ ឡើយ ទេ ចំពោះ ករណី នេះ ។

អ្នក ដំណើរ ជន ជាតិ ជប៉ុន ដែល ត្រូវ បាន លាក់ អត្តសញ្ញាណ រូប នេះ បាន ធ្វើ ដំណើរ តាម ជើង ហោះហើរ របស់ ក្រុម ហ៊ុន អាកាស ចរណ៍ វៀតណាម កាល ពីថ្ងៃ អង្គារ ទី៣ មីនា ពី ក្រុង សៀមរាប ប្រទេស កម្ពុជា ទៅ ក្រុង ហូជីមីញ ប្រទេស វៀតណាម ដើម្បី បន្ត ដំណើរ តាម ជើង យន្ត ហោះ ដដែល ឆ្ពោះ ទៅ កាន់ ប្រទេស ជប៉ុន ។ នេះ បើ តាម ការ ចុះផ្សាយ របស់ សារព័ត៌មាន វៀតណាម VN Express កាល ពី យប់ ថ្ងៃទី៤ ខែ មីនា ។

ប្រភពដដែលឲ្យដឹងថាក្រោយពីធ្វើដំណើរដល់ព្រលានយន្តហោះ Nagoya របស់ ជប៉ុនបុរសរូបនេះ បានបង្ហាញរោគសញ្ញា ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្រោយមកក៏ត្រូវបានធ្វើតេស្តវិជ្ជមានរកឃើញមានជំងឺខូវីដ១៩៕ ដោយ៖កូឡាប

spot_img
×