Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វិ​ល្លាម លើកឡើង​ករណី​ផ្ទះ តារាចម្រៀង ក្រោយ​ពលរដ្ឋ​តវ៉ា​

spot_img

​ភ្នំពេញ​៖​លោក វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សម្ដែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ ក្រោយពី​ទទួល​ព័ត៌មាន​ថា​ពលរដ្ឋ​មួយចំនួន បាន​តវ៉ា​ចំពោះ​លោក ព្រាប សុវត្ថិ ដែល​ធ្វើ​រោង​ឈើ​បិទផ្លូវ​សាធារណៈ ហើយ​ពលរដ្ឋ​អះអាងថា​លោក ព្រាប សុវត្ថិ ក៏​ធ្វើ​របង​បំពាន​ផ្លូវ​សាធារណៈ ជាពិសេស​ការចត​ឡាន​បិទផ្លូវ ឬ​សម្លេង​រោទិ៍​របស់​ឡាន​ជាដើម ដែល​បង្ក​ការរំខាន​ដល់​ពួកគាត់ ។​

​លោក​បាន​បន្តថា បើ​ពិនិត្យ​លើ​រូបភាព ពិតជា​មានការ​ធ្វើ​ឈើ​លើផ្លូវ​សាធារណៈ​មែន ឬ​អាច​និយាយថា បិទផ្លូវ​ដោយ​ប្រយោល តែ​ចំពោះ​ការធ្វើ​របង​បំពាន​លុះត្រា​អាជ្ញាធរ​ជា​អ្នកពិនិត្យ​ទើប​ដឹង ដោយ​មិន​និយាយ​រឿង​ផ្សេង​ទេ​។​

​លោក បាន​បន្ត​ឲ្យ​ដឹងថា លោក​ផ្ទាល់​ក៏​ជា​អ្នក​ចូលចិត្ត​បទ​ចម្រៀង​ខ្លះៗ របស់​កំពូល​តារា​រូបនេះ តែ​ចំពោះ​ការបំពាន​ទ្រព្យសម្បត្តិ​សាធារណៈ គឺជា​ទោស ដែល​បា​នប​ញ្ញ​តិ្ត ដោយ​ក្រមព្រហ្មទណ្ឌ ហើយ​ច្បាប់​ដាក់ទោស​មិន​ស្គាល់​តារា មិន​ស្គាល់​លោក​ខែ​នោះទេ​។​

​ឯ​ការតវ៉ា​របស់​ពល​រដ្ឋ​ជា​រឿង​មួយផ្នែក តែ​ប្រសិនជា​បិទផ្លូវ​សាធារណៈ​មែន អាជ្ញាធរ​គួរ​មាន​វិធានការ​ដោះស្រាយ បើជា​កំហុស​អ​ចេតនា រើ​ឈើ​ចេញទៅ​សម្រួល​គ្នា​ទៅ ហើយ​ពលរដ្ឋ​សំណូមពរ​អ្វីខ្លះ​ដោះស្រាយ​ទៅ វា​គ្មាន​បញ្ហា​អី​ធំដុំ​ផង ដើម្បី​រក្សា​តម្លៃ​ថ្លៃថ្នូរ ជាពិសេស​សម្ដេច​តេ​ជោ​អំពាវនាវ​ហើយ ថា​ឲ្យ​សិល្បករ សិល្បការិនី ធ្វើជា​គំរូ​ដល់​សង្គម​។​

​តែ​កំពូល​តារាចម្រៀង​ក៏ដោយ ពលរដ្ឋ​ក៏ដោយ សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ការតវ៉ា​របស់​ពលរ​ដ្ឋ ក្នុង​ទ្រង់ទ្រាយ​តូច​នេះ​ចាត់ទុកថា ជាការ​ប្រើ​សិទ្ធិសេរីភាព​បញ្ចេញមតិ ដែល​ការពារ​ដោយ​ច្បាប់ ។​

​បើ​និយាយ​ន័យ​សង្គម​ទូទៅ បើ​យើង​មិន​ប៉ះពាល់​គេ គេ​មិន​មក​បង្កបញ្ហា​អ្វី​នោះដែរ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ មាន​ព័ត៌មាន​ដ៏​រសើប​ថា ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួសារ ដែល​រស់នៅ​ជិត​ផ្ទះ​លោក ព្រាប សុវត្ថិ បាននាំគ្នា​ផ្ទុះ​ការតវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​គោក​ឃ្លាង និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជួយ​រក​ដំណោះស្រាយ​ករណី​លោក ព្រាប សុវត្ថិ បាន​រំលោភ​ផ្លូវ​សាធារណៈ និង​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់ ស្ទើរ​រាល់ថ្ងៃ​។ ក្នុងការ​តវ៉ា​នោះ​ប្រជាពលរដ្ឋ បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ​នូវ​ហេតុផល​ចំនួន​៤​ចំណុច ៖១ ស្នើ​ឲ្យ​លោក​ព្រាប សុវត្ថិ បញ្ឈប់​ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ​។ ២ ស្នើ​ឲ្យ​បញ្ឈប់​ធ្វើ​រោង​ឈើ​បិទផ្លូវ​។ ៣ ស្នើ​ឲ្យ​បញ្ឈប់​ចត​រថយន្ត​បិទផ្លូវ គ្មាន​សណ្ដាប់ធ្នាប់​និង​៤ ស្នើ​ឲ្យ​បញ្ឈប់​រោទិ៍​សំឡេង​រថយន្ត​លាន់​ខ្លាំងៗ ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន ដល់​ការរស់នៅ​ពួកគាត់​។ ប៉ុន្តែ​ជាការ​ឆ្លើយតប​លោក ព្រាប សុវត្ថិ បញ្ជាក់ថា លោក​នឹង​ទទួលយក​ការដោះស្រាយ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

​លោក​ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បានបញ្ជាក់​នៅមុននេះ​បន្តិច​ថា បង ព្រាប សុវត្ថិ សូម​បដិសេធ​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ ចំពោះ​ការផ្ទុះ​តវ៉ា​ពាក់ព័ន្ធ​ជាមួយ នឹង​ផ្ទះ​របស់គាត់ ហើយ​បាន​ចោទប្រកាន់ថា គាត់​បាន​រំលោភ​ផ្លូវ​សាធារណៈ និង​ធ្វើ​ឲ្យ​រំខាន​អ្នកជិតខាង ដោយមាន​រហូត​៧០​គ្រួសារ មក​តវ៉ា តែ​ជាក់ស្ដែង​មាន​ត្រឹម​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ ហើយ​គាត់​បាន​ចោទ​ជា​សំណួរ​ថា ពួកគាត់​មានបំណង​អ្វី​? នៅពេលដែល​គាត់​នៅផ្ទះ ហេតុអ្វី​មិន​មក​និយាយ​គ្នា​? សូមបញ្ជាក់ថា ថ្ងៃកើតហេតុ​ម្សិលមិញ​នេះ គាត់​មិនបាន​នៅ​ភ្នំពេញ​ទេ ឥឡូវនេះ​គាត់​កំពុងតែ​ធ្វើដំណើរ​ត្រឡប់​មកពី​ខេត្តមណ្ឌលគិរី​វិញ​។​

​លោក ព្រាប សុវត្ថិ បាន​និយាយថា ពេលមកដល់​ភ្នំពេញ​វិញ លោក​នឹង​ជួប​សម្រុះសម្រួល សួរនាំ​ពី​ហេតុផល​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ពេល​កើតមាន​បញ្ហា​លោក មិនបាន​នៅផ្ទះ​ទេ គឺ​កំពុងស្នាក់នៅ​ឯ​ខេត្ត ទើប​រឿង​ខ្លះ​មិន​បានដឹង​ច្បាស់​។ លោក​ថា បើសិនជា​មុនពេល​មាន​បញ្ហា​នេះ​កើតឡើង ហើយ​ប្រជាពលរដ្ឋ​រាយការណ៍ ប្រាប់​ទៅ​អាជ្ញាធរ ឬ​លោក​ផ្ទាល់​នោះ គឺអាច​នឹង​សម្រុះសម្រួល​គ្នា​គ្មាន​រឿងនេះ​កើតឡើង​ទេ​។​

​នៅពេល​សួរថា​តើ​តួលេខ​ប្រជាពលរដ្ឋ ដែល​ទៅ​តវ៉ា​មាន​ចំនួន​៧០​គ្រួសារ​នោះ ពិត​ដែរឬទេ​? ចំណុច​នេះ​លោក ព្រាប សុវត្ថិ បាន​បញ្ជាក់ថា ខ្ញុំ​ក៏​មិន​បានដឹង​ច្បាស់​ដែរ តែ​បើសិនជា​ពួកគាត់​ផ្តិតមេដៃ មាន​ចំនួន​ប៉ុន្មាន​គឺ​អាស្រ័យ​លើ​ហ្នឹង បើ​គាត់​ថា​៧០​គ្រួសារ​ក៏​៧០​គ្រួសារ​ទៅ​។ លោក ព្រាប សុវត្ថិ បាន​បន្ថែមថា រាល់ថ្ងៃ​ការរស់នៅ​តំបន់​នោះ រវាង​លោក​និង​អ្នកជិតខាង មិនដែល​ធ្លាប់មាន​ជម្លោះ​ទាស់ទែង​ពាក្យសម្តី​គ្នា​ទេ ពោលគឺ​ពេល​ល្ងាច​ឲ្យ​តែ​ទំនេរ តែង​ជួប​មុខ​ជជែក​គ្នា​លេង​ជាធម្មតា​៕​ដោយ​៖​កូ​ឡាប​

spot_img
×