Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដើម្បី​បន្ត​ពិនិត្យ​ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន នៃ​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវ​ដ​ង្ហើ​ធ្ងន់ធ្ងរ កូ​វីដ ១៩ និង​EBA

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៃ​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (​ក្រុម ឃ​) របស់​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដើម្បី​បន្ត​ពិនិត្យ​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​សុទ្ធតែជា​កង្វល់​របស់​វិស័យ​ឯកជន ដែល​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​គត់​សម្គាល់​នាពេល​កន្លងមក ។​

​ជាក់ស្តែង បញ្ហា​ប្រឈម ចំ​នន​៤ បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ ដើម្បី​ខាង​ភាគី​រាជរដ្ឋាភិបាល បាន​ឆ្លើយតប បំភ្លឺ និង​ដោះស្រាយ រួមមាន ការសិក្សា​ស្រាវជ្រាវ​លើ​ពាណិជ្ជកម្ម​ថ្នាំជក់​ខុសច្បាប់ សេចក្តី​បារម្ភ​របស់​ឧស្សាហកម្ម​ស្រា លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវ​ដ​ង្ហើ​ធ្ងន់ធ្ងរ កូ​វីដ ១៩ ផលប៉ះពាល់​នៃ​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី​ទំនិញ​គ្រប់មុខ លើកលែងតែ​អាវុធ EBA ដល់​សេដ្ឋកិច្ចកម្ពុជា​។​

​ឆ្លើយតប​នឹង​កង្វល់​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​ផលប៉ះពាល់​នៃ​ការព្យួរ​ភាព អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី​ទំនិញ​គ្រប់មុខ​លើកលែងតែ​អាវុធ (EBA) និង​ការ​ផ្ទុះឡើង​នៃ​វីរុស Covid-19 ចំពោះ​សេដ្ឋកិច្ចកម្ពុជា​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏​នឹង​ប្រកាស​ដាក់ចេញ​នូវ​កញ្ចប់​នៃ​វិធានការ គោលនយោបាយ និង​ការកែទម្រង់​មុត​ស្រួច និង​ជាក់លាក់​មួយចំនួនទៀត នៅក្នុង​ឱកាស​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី ១៩ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០២០​ខាងមុខនេះ​។​

​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី ១៩ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០២០​ខាងមុខនេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច បាន​បញ្ជាក់ថា ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ទាំងពីរ (EBA និង Covid-19) នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​អំពី​វិធានការ​របស់​រា​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ពី​ជំងឺ Covid-19 និង​ការព្យួរ EBA តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​១ ដោយ​មុត​ស្រួច​ចំ​វិស័យ និង​ចំណុច​ដែល​រង​ផលប៉ះពាល់​ខ្លាំង ដើម្បី​ជួយ​សម្រាល​ផលប៉ះពាល់ និង​គាំទ្រ​ដល់​វិស័យ​ដែល​ប៉ះ ពាល់​ខ្លាំង ដូចជា​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​អចលនទ្រព្យ និង​អ្នក​ដែល​អាច​បាត់បង់​ការងា​រ​ធ្វើ ព្រមទាំង​ដើម្បី​ទ្រទ្រង់​កំណើន​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​ជា​បន្តបន្ទាប់ សម្រាប់​អនុវត្ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ជាមួយគ្នានេះដែរ​, រាជរដ្ឋាភិបាល ក៏​នឹង​ប្រកាស​ដាក់ចេញ​នូវ កញ្ចប់​នៃ​វិធានការ គោលនយោបាយ និង​ការកែទម្រង់​មុត​ស្រួច និង​ជាក់លាក់​មួយចំនួនទៀត នៅក្នុង​ឱកាស​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៩ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០២០​ខាងមុខនេះ ដើម្បី​បន្ត​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ពិសេស ការលើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា រួមទាំង​ការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង SMEs ជាដើម ដែល​នឹង​ជួយ​វិស័យ​ឯកជន និង​ប្រជាជន​កម្ពុជា ទទួលផល​ទាំងអស់គ្នា​ពី​ការរីកចម្រើន ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន​។​

​គូសបញ្ជាក់​ផងដែរ​ថា តាមរយៈ​យន្តការ​ក្រុម “​ឃ​”, ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ផ្នែក​ឯកជន បានធ្វើការ​ពិភាក្សា និង​ដោះស្រាយ​រួចរាល់​ទាំងស្រុង នូវ​បញ្ហា​កង្វល់​របស់​វិស័យ​ឯកជន ដែល​បានលើកឡើង​សរុប​ចំនួន​១៦ ក្នុង​ស្មារតី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​កិច្ចដំណើរការ​របស់​ស​ហ​គ្រាស​។​

ក្រុម “​ឃ​” នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ឆន្ទៈ​យ៉ាង​មុះ​មុត​ឥត​រាថយ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​របស់​វិស័យ​ឯកជន ដើម្បី​រួមចំណែក​ពង្រឹង​ការប្រកួតប្រជែង​របស់​កម្ពុជា បង្កើត​នូវ​បរិយាកាស​ល្អប្រសើរ ឡើង​ចំពោះ​ការធ្វើ​ធុរកិច្ច ការវិនិយោគ តាមរយៈ​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​យុត្តិធម៌ ដើម្បី​លើកស្ទួយ​កំណើន សេដ្ឋកិច្ចជាតិ​នៅ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×