Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​មួយ​ក្បាច់​បះសក់ ! ដំបូង​ឡើយ មកសុំ​ច្បាប់​សាងសង់​បើក ភោជនីយដ្ឋាន​និង​លាង​រថយន្ដ ពេល​សង់​ហើយ​បើកហាង​ឡាក់​គី បង្ក​កកស្ទះ​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ អភិបាលខណ្ឌ​ជ្រោយចង្វា បាន​បញ្ជាក់ថា ម្ចាស់​ហាង​ឡាក់​គី​មួយកន្លែង កាលពី​ដំបូង​ឡើយ មកសុំ​ច្បាប់​សាងសង់​បើក ភោជនីយដ្ឋាន​និង​លាង​រថយន្ដ ពេល​សង់​ហើយ​បើកហាង​ឡាក់​គី ដែល​មិនមាន​ចំណតរថយន្ត​ត្រឹមត្រូវ ដោយ​យក​ចិញ្ចើម​រង្វង់​មូល​ធ្វើ​ចំណត​ធ្វើ​ឲ្យ​កកស្ទះ រង្វង់​មូល​ព្រហ្ម​មុខ​បួន​។​

លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Khliang Huot នៅ​ថ្ងៃទី​៥​ខែមីនា​នេះ​ថា
“​សុំច្បាប់​សាងសង់​បើក ភោជនីយដ្ឋាន​និង​លាង​រថយន្ដ ពេល​សង់​ហើយ​បើកហាង​ឡាក់​គី ដែល​មិនមាន​ចំណតរថយន្ត​ត្រឹមត្រូវ ដោយ​យក​ចិញ្ចើម​រង្វង់​មូល​ធ្វើ​ចំណត​ធ្វើ​ឲ្យ​កកស្ទះ រង្វង់​មូល​ព្រហ្ម​មុខ​បួន មាន​តួនាទី​សំខាន់​សម្រាប់​លំហូរ យានយន្ត​គ្រប់​ប្រភេទ ចូលមក​ខណ្ឌ​ជ្រោយចង្វា ដូច្នេះ​សុំ​ការយោគយល់ ដល់​ម្ចាស់​ហាង​ឡាក់​គី​ផង អរគុណ​ដល់​ក្រុមហ៊ុន​ឡាក់​គី ដែល​ផ្ដល់​ទំនុកចិត្ត​មករក​ទទួល ទាន​នៅ​ជ្រោយចង្វា ដោយ​បញ្ហា​ការកកស្ទះ សូមមេត្តា​យោគយល់ រក​ទីតាំង​សមស្រប មិន​ប៉ះពាល់​ការធ្វើដំណើរ របស់​ប្រជាជន ខ្ញុំ​ត្រៀមខ្លួន​សហការ និង​ជួយ​សម្រួល​ជានិច្ច ។ អរគុណ​ដល់​ការរិះគន់ តែ​សុំ​មើល​ច្បាប់​និង​ហេតុផល​ផង​” ។​

លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បានបញ្ជាក់​ប្រាប់ថា ចំពោះ​ចំណាត់​ការឱ្យ​ម្ចាស់​ផ្សារ​ឡាក់​គី សាខា​ជ្រោយចង្វា​ផ្លាស់ប្តូរ​ទីតាំង ពី​រង្វង់​ជ្រោយចង្វា ដោយសារតែ​ម្ចាស់​ផ្សារ​ខាងលើ បានធ្វើ​ខុស​ចំពោះ​ការស្នើសុំ ទៅ​អាជ្ញាធរ​ខណ្ឌ ពេលដែល​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​នោះ គឺ​សាងសង់​ជា​អាហារ​ដ្ឋា​ន និង​កន្លែង​លាង​រថយន្ត ប៉ុន្តែ​ពេល​សាងសង់​រួច ចេញ​ជា​ផ្សារ​ទៅវិញ ដែល​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ក៏​ព្រោះតែ​គ្មាន​ចំណតរថយន្ត​។​

​មហាជន​បា​នា​ចោទប្រកាន់​នានា មកលើ​រូបលោក​អភិបាលខណ្ឌ និង​អាជ្ញាធរ​ខណ្ឌ តាម​បណ្តាញ​សង្គម ពី​ចំណាត់ការ​បែបនេះ ដោយ​អ្នកខ្លះ​ថា សាងសង់​អស់​លុយ​រាប់ម៉ឺន​ដុល្លារ បែរជា​ឲ្យ​ប្តូរ​ទីតាំង ខណៈ​ខ្លះ​ទៀតថា ពេល​សាងសង់ ហេតុដូចម្តេច​មិន​ទៅ​ហាមឃាត់​?

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា បាន​ជ​ម្រាម​ជូន​ម្ចាស់​ក្រុមហ៊ុន​ផ្សារ​ឡាក់​គី​ថា ទីតាំង​ផ្សារ​ឡាក់​គី សាខា​ខណ្ឌ​ជ្រោយចង្វា​នេះ គឺ​មិន​សមស្រប ក្នុង​ការបើក​អាជីវកម្ម​ផ្សារ​ទំនើប​ឡើយ ដោយសារតែ​ទីតាំង មាន​លក្ខណៈ​តូចចង្អៀត មិនមាន​ចំណត​គ្រប់គ្រាន់ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍ នៅ​រង្វង់​មូល​ព្រហ្ម​បាយ័ន​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាល​ខណ្ឌ តម្រូវឱ្យ​ម្ចាស់​ផ្សារ​រក​ទីតាំង​ថ្មី ដែល​សមស្រប​ដោយ​ទុកពេល​ឱ្យ ១​ខែ ចាប់​ពីថ្ងៃ​ទទួលបាន​លិខិត​ជូនដំណឹង​៕​ដោយ​៖​កូ​ឡាប​

spot_img
×