Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសុក្រ ទី ០៦ ​ខែមីនា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​ឈានចូល​កើត​។​សម្រាប់​នៅពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​មានការ​លេចធ្លោ​គួរ​សមតែ​យ៉ាងណា​លោក​អ្នកមាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​

រីឯមនោសញ្ចេតនា ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​ ៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស​កិច្ច​ការសំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

រីឯមនោសញ្ចេតនា សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ ការចរចា​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មក​វិ​​ញ​ហួស​ពី​ការ​គិតទុក​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ​ទៅវិញ ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនា បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​ការប៉ះទង្គិច​កើតឡើង​បណ្តាលមកពី​គំនិត​និង​អារម្មណ៍​របស់​ខ្លួនឯង​មាន​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​កម្រើក​បន្តិច​វិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯមនោសញ្ចេតនា ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​ នៅ​ថ្ងៃ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​មនោសញ្ចេតនា បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕

ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ទៅ​ទីកន្លែង​ស្ងាត់​គ្មាន​មនុស្ស​ឬ​ទៅជា​​មួយក្រុម​មនុស្ស​ប្លែក​មុខ​ឡើយ​ពីព្រោះថា​គេ​អាច​បង្កបញ្ហា​មិនល្អ​ណាមួយ​មកឱ្យ​​នៅពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក​ពុំមាន​អ្វី​ជា​ឧបសគ្គ​ទេ​តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

រីឯ​មនោសញ្ចេតនា បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ចុះ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​មនោសញ្ចេតនា បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពីព្រោះថា​ផល​ប៉ះទង្គិច​ក៏មាន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​បញ្ហា​ខ្សត់​ចំណូល ហើយ​ពិសេស​ងាយ​កើតមាន​បញ្ហា​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​មនោសញ្ចេតនា បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​ត្រូវ​ទទួលរង​នូវ​ព្យុះភ្លៀង​បន្តិចបន្តួច​ចូល​យាយី​ធ្វើឱ្យ​ត្រូវ​លំបាក​ក្នុងការ​ឆ្លងកាត់​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​គឺមាន​ដំណើរ​លំបាក​ហើយ​ច្រើន​ជួប​ឧបសគ្គ​យាយី​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​វាយប្រហារ​និង​តាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ ហើយ​ចំណែក​បញ្ហា​ចំណូល​នោះ​ឃើញថា​មានការ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​លោកអ្នក​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​ងប់ងុល​តែ​រឿង​ស្នេហា​ហើយ​ត្រូវ​រក​ពេល​រៀនសូត្រ​ឬ​បំពេញការងារ​វិញ​ទើប​ប្រសើរ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំរកា

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ពឹងពាក់​អ្វីមួយ​គឺ​តែង​មិន​សម្រេច​ដូច​បំណង​ឡើយ ហើយ​ពិសេស​ងាយ​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​ពិសេស ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​មិនចេះ​ទប់​របស់ខ្លួន​។​ការធ្វើ​អ្វី​ដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​នូវ​ទំនាស់​ណាស់​ហេតុនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំច

​រាសី​ខ្ពស់ត្រដែត​។​ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​សម្រេច​ជោគជ័យ​មួយចំនួន​ត្រឡប់មកវិញ​ដែរ​។​នាពេលនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ងាយ​ទទួលរង​ឧបទ្រព​យាយី​ច្រើន​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ពិសេស​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​តែង​សម​ដូច​ប្រកប​មួយចំនួន​ត្រឡប់មកវិញ​ផង​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ត្រូវ​ចេះ​មើល​ឱ្យ​វែងឆ្ងាយ​ហើយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ស្នេហា​ភ្លើតភ្លើន​នាំ​អន្តរាយ​ដល់​អនាគត​៕

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។​ នៅពេលនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ឱ្យបាន​ចប់សព្វគ្រប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍ ក្រោយ​ដួង​រាសី​អាច​ជួប​ផល​លំបាក​ច្រើនជាង​នេះ​ក្នុង​ការបំពេញ​កិច្ចការងារ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​។​ការធ្វើដំណើរ​គ្រប់ទិសទី​គប្បី​ប្រយ័ត្ន​ក្រុម​នុស្ស​បង្កបញ្ហា​ណាមួយ ។

​រីឯ​មនោសញ្ចេតនាគូ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

spot_img
×