Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន អំពាវនាវ​ដល់ ស្ត្រី​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​

spot_img

​ខេត្តស្វាយរៀង ៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នា​រសៀល​ថ្ងៃទី ៥ ខែមីនា ឆ្នាំ​២០២០​នេះ​បាន​ថ្លែង​អំពាវនាវ​ឲ្យ​ស្ត្រី​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ ធានាបាន​សមភាព​យេនឌ័រ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​លោកស្រី ម៉ែន សំអន បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​នារី នៃ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តស្វាយរៀង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ ”​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​និង​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត​ដែលមាន​ការចូលរួម​ពី​ស្ត្រី​ជា​សមាជិក​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោកស្រី ម៉ែន សំអន បាន​បន្តថា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់ រដ្ឋាភិបាល​ប្រទេសមួយ​មានលទ្ធភាព​ផ្តោត​ការយកចិត្តទុកដាក់ លើ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​សុខមាលភាព​របស់​ប្រជាជន​។ បើ​បាត់បង់​សន្តិភាព​នោះ អ្វីៗ​គ្រប់យ៉ាង​រួមទាំង​សមភាព​យែ​ន​ឌ័​រ​នឹងត្រូវ​បាត់បង់​។ ដូច្នេះ សន្តិភាព​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់ សម្រាប់​ធានា​ចីរភាព​នៃ​កិច្ចអភិវឌ្ឍន៍​។

​លោកស្រី​បាន​បន្តទៀតថា​ជាក់ស្តែង​បន្ទាប់ពី​ទទួលបាន​សុខសន្តិភាព​ពេញលេញ នៅ​ទូទាំងប្រទេស អាស្រ័យ​ដោយ​នយោបាយ “​ឈ្នះ ឈ្នះ​” ដែល​ផ្តូ​ច​ផ្តើម​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល និង​រីកចំរើន ជា​លំដាប់ ដោយ​បោះជំហាន​យ៉ាង​ជឿជាក់​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​ភ្លឺស្វាង​។ ក្រោម​ម្លប់​សន្តិភាព ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់ និង​មាន​ស្ថិរភាព ក្នុង​អត្រា​មធ្យម​ប្រមាណ​ជាង ៧% នា​អំឡុងពេល​ពី​ទស្សវត្ស​កន្លងមកនេះ ធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា​ត្រូវបាន កាត់បន្ថយ​មក​ត្រឹម ១០% នាពេល​បច្ចុប្បន្ន រីឯ​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​ប្រមាណ ០.៣% ហើយ​ប្រទេស​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច ថ្មី​នៅ​អាស៊ី ។ តាមរយៈ កំណើនសេដ្ឋកិច្ច​ដ៏​ខ្ពស់​នេះ កម្ពុជា​បាន​ផ្លាស់ប្តូរ​មុខមាត់​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប និង​បោះជំហាន ឆ្ពោះទៅ​សម្រេច​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​លោកស្រី ម៉ែន សំអន បាន​បញ្ជាក់ថា ៖

​១. អរគុណ​សម្តេច​តេ​ជោ ដែល​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​សន្តិភាព និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​រុងរឿង​។

២. រួមគ្នា​ថែរក្សា​សន្តិភាព ធានាបាន​សមភាព​យេនឌ័រ​ប្រកបដោយ​បរិ​យា​ប័ន្ន​។

៣.​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

៤. ស្ត្រី​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​។

៥. មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រធានបទ​ក្នុងឆ្នាំនេះ​លោកជំទាវ​ម៉ែន សំអន​ក៏​សូម​ផ្តល់​អា​នុ​សាសន៍​មួយចំនួន​ដូចខាងក្រោម​៖

​-ការចេះ​ការពារ​ខ្លួន ការធ្វើ​អនាម័យ​ជាប្រចាំ គឺជា​ជម្រើស​ដែល​ល្អ បំផុត ដែល​ការ​ញរ​ខ្លួន​បាន​ពី​ជំងឺ​គ្រប់​ប្រភេទ រួមទាំង​ជម្ងឺ COVID-19 ផងដែរ​។

-ចូលរួម​ទប់ស្កាត់​រាល់​ការប្រើប្រាស់ ការជួញដូរ​គ្រឿងញៀន ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ គ្រប់គ្រង​ជនអន្តោប្រវេសន៍​ជាដើម​។

-រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់បាន​នូវ​មហិច្ឆតា​អាក្រក់​ទាំងឡាយ ដែល​ប៉ុនប៉ង​បង្កចលាចល បំផ្លាញ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម។

-​ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ឲ្យ​បានល្អ និង​ត្រូវ​បែងចែក​ការទទួលខុសត្រូវ​នៅ​អង្គភាព និង​កិច្ចការ​គ្រួសារ​ផ្ទាល់​ដើម្បី​ធានាបាន​ជោគជ័យ​ក្នុង​ការងារ​ផង និង​សុភមង្គល​ក្នុង​គ្រួសារ​ផង​។​

-​ក្នុងតួនាទី​ជា​ម្តាយ ជា​យាយ និង​ឧ​ត្ត​ម​ភរិយា ស្ត្រី្ត​ត្រូវ​អប់រំ​កូន ចៅ​ឲ្យ​ខិតខំ​រៀនសូត្រ ឲ្យ​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។ ត្រូវប្រកាន់យក​ការគោរព សុភាពរាបសារ និង​សីលធម៌ អហិង្សា ជៀសវាង​ពាក្យអសុរស ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​កុលបុត្រ កុលធីតា​ល្អប្រសើរ​របស់​សង្គមជាតិ ចេះ​គោរព​ច្បាប់ និង​ចេះ​អត់ឱន អធ្យាស្រ័យ ។​ល​។​

​សូម​ជម្រុញ​ឲ្យ​ខ្លឹមសារ​ប្រធានបទ​ឆ្នាំនេះ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ប្រែ​ក្លាយទៅជា​ស្មារតី​អមតៈ​មិនចេះ​រីងស្ងួត ដើម្បី​ជម្រុញ​ឲ្យ​ស្ត្រី​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ក្របខណ្ឌ ដៃគូរ​ការងារ​មិនអាច​ខ្វះ​បាន​របស់​បុរស​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×