Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​ពន្ធនាគារ​ថ្មីៗ ត្រូវ​ចាប់ខ្លួន​ម្តងទៀត ករណី​ហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួសារ​

spot_img

​ខេត្ត​កណ្តាល​៖ ជនសង្ស័យ​ម្នាក់ ទើប​ចេញពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ពី​បទ​ហិង្សា​ដោយ​ចេតនា​និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ត្រូវ​ចាប់ខ្លួន​ម្តងទៀត ក្នុងករណី​ហិង្សា​ក្នុង​គ្រួសារ​វាយបំផ្លាញ​របស់របរ​ក្នុងផ្ទះ​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យ​ដឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតហេតុ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៤០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ជនរងគ្រោះ​ឈ្មោះ​ឈាង រិទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជា​ឪពុក មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ ខាងលើ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ​រិទ្ធ ឡៃ​ហៀ​ង ហៅ​អូន​ទូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កសិករ ត្រូវជា​កូន មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ក្នុង​ពេល​ចុះ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​បាត់បង់ និង​ខូចខាត កៅអី​ជ័រ​ចំនួន​១ កង្ហា​ចំនួន​១ បាក់បែក​ចាន​មួយចំនួន និង​ក្បាំង​ម៉ូតូ​ចំនួន​១​គ្រឿង ។ វត្ថុតាង​ចាប់យក កៅអី​ជ័រ​ចំនួន​១​កង្ហា​ចំនួន​១ និង​ក្បាំង​ម៉ូតូ​ចំនួន​១ បាក់បែក​ទាំងអស់ ។​

​នៅ​ថ្ងៃ ខែ ឆ្នាំ​កើត​ហេតុ​ខាងលើ ឈ្មោះ​រិទ្ធិ ឡៃ​ហៀ​ង ត្រូវជា​កូន បានទាមទា​លុយ​ពី​ឈ្មោះ​ឈាង​រិទ្ធ ជា​ឪពុក ដើម្បី​ទិញ​មី​ហូប ប៉ុន្ដែ​ឈ្មោះ​ឈាង រិទ្ធ​ឆ្លើយថា អត់​មាន​លុយ​ទេ ភ្លាម​នោះ​ឈ្មោះ​រិទ្ធ ឡៃ​ហៀ​ង បាន​ទាត់​ធុង​ទឹក​បែក​ចំនួន​១​ទាត់​កង្ហា​ខូច​ចំនួន​១ បែក​ចាន​អស់​មួយចំនួន បោក​បំបែក​កៅអី​ជ័រ​ខូច​ចំនួន​១ និង​ធ្វើឲ្យ​ខូចខាត​ក្បាំង​ម៉ូតូ​។ បន្ទាប់មក​ឈ្មោះ​រិទ្ធ ឡៃ​ហៀ​ង បាន​ប៉ុនប៉ង​វាយ ឈ្មោះ​មៀល ត្រូវជា​ជីតា តែ​ឈ្មោះ​ឈាង រិទ្ធ និង​ឈ្មោះ​មៀ សុខន ត្រូវជា​ម្តាយ​ឡៃ​ហៀ​ង ប៉ុន្តែ​ពួកគាត់​បាន​រត់គេចខ្លួន​មិន​បណ្តាលឲ្យ​រងរបួស​ឡើយ​។ ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ កំលាំង​ប៉ុស្ដិ៍​ព្រែក​អំបិល បាន​អន្ដរាគមន៍​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​រិទ្ធ ឡៃ​ហៀ​ង មក​ប៉ុស្ដិ៍​រដ្ឋបាល ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ។ សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា ឈ្មោះ​រិទ្ធ ឡៃ​ហៀ​ង ទើប​ដោះលែង​ចេញពី​ពន្ធនាគារ ខេត្ត​កណ្ដាល ពីបទ ហិង្សា​ដោយ​ចេតនា និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ទើប​បាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×