Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​កញ្ចប់​ថវិកា ៣០​លាន​ដុល្លារ​ទប់ទល់​ជាមួយ​វីរុស​កូ​រ៉ូ​ណា​

spot_img

ភ្នំពេញ​៖​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ​នោះបាន ត្រៀម​កញ្ចប់ ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ការពារ ទប់ទល់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩ ដែល​បានសម្លាប់​មនុស្ស​ជាង ៣០០០​នាក់ និង​មេរោគ​ឆ្លង​នានា ក្នុង​រយៈពេល​៦​ខែ​ខាងមុខនេះ​។​

​លោក ស្រី ឱ វ៉ាន់ឌី​ន អ្ន​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ទី​៥​មីនា នេះ​ថា ក្រសួងសុខាភិបាល​ដែល​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ប្រើប្រាស់​ថវិកា​នោះ​ក្នុង​ការត្រៀម​គ្រូពេទ្យ​ប្រចាំការ​តាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន ការត្រៀម​ឱសថ និង​ការព្យាបាល និង​សម្ភារៈ​អប់រំ​ផ្សេងៗ​។​

​លោក ស្រី ឱ វ៉ាន់ឌី​ន បាន​បន្ថែមថា​៖ «​មាន​ទាំង​ការគិតគូរ ប៉ាន់ប្រមាណ​អំពី​តម្រូវការ​នៃ​សម្ភារៈ​បរិក្ខារ​ពេទ្យ​។ ហើយក៏​ដូចជា​ឱសថ​ចាំបាច់ៗ​សម្រាប់​ផ្គត់ផ្គង់​អ្នកជំងឺ ប្រសិនបើ​យើង​រកឃើញថា​មាន​នរណាម្នាក់​មាន​វិជ្ជមាន​នូវ​វីរុស កូ​វីដ​-១៩ នេះ​»​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ចំពោះ​ក្របខ័ណ្ឌ​រួម​ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់ ពាក់ព័ន្ធ​កិច្ចការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាម​រិ​ក ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​, រៀបចំ​ទីកន្លែង​, ទទួលដោះស្រាយ និង​ការស្វែងរក​អ្នក​ដែល​ឆ្លង​ជំងឺ​ជាដើម​។​

​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​សហ ប្រធាន​ក្រុម (​ឃ​) និង​លោក Bretton G. Scaironi សហប្រធាន​ក្រុម ឃ (​ខាង​ផ្នែក​ឯកជន​) នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ ផ្នែក​នីតិកម្ម​ពន្ធដារ និង​អភិបាលកិច្ច (​ក្រុម ឃ​) នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ នេះ ក្នុងនោះ អង្គប្រជុំ​បាន​លើ​ឡើង​បញ្ហា ប្រឈម​ចំនួន ៤ រួមមាន ៖ គឺ​ការសិក្សា​ស្រាវជ្រាវ​លើ​ពាណិជ្ជកម្ម​ថ្នាំជក់​ខុសច្បាប់​, សេចក្តី​បារម្ភ​របស់​ឧស្សាហកម្ម​ស្រា លើ​សេចក្តី ព្រាង​ច្បាប់ ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​, ផលប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (Covid-19) និង​ផលប៉ះពាល់​នៃ​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី​ទំនិញ​គ្រប់មុខ លើកលែងតែ​អាវុធ (EBA) ដល់​សេដ្ឋកិច្ច កម្ពុជា ។​

​ចំពោះ​ផលប៉ះពាល់ ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ Covid-19, នៅក្នុង​ពិភពលោក និង​ក្នុង​តំបន់​បាន​ជះឥទ្ធិពល​ដល់ សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ផ្នែក​ឯកជន​បាន​ស្នើសុំ​ការផ្ដល់​ព័ត៌មាន វិធានការ​របស់​រាជ​រដ្ឋាភិបាល​លើ​បញ្ហា​នេះ ដូចជា ការរៀបចំ ជា​ច្បាប់​បទ​ប្បញ្ញត្តិ និង​គោលនយោបាយ​សម្រាប់​ប្រយុទ្ធប្រឆាំង នឹង​វីរុស Covid-19 ប្រសិនបើ​វីរុស​រីក​រាលដាល​នៅ​ប្រទេស កម្ពុជា និង​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងសុខាភិបាល បាន​ចាត់វិធានការ លើក​ពី​ការការពារ​ការរីក​រា​ល​ដាល​នៃ​វីរុស Covid-19 ព្រមទាំង​គិតគូរ​រក​វិធានការ​ជា​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធ សាស្ត្រ​, វិធានការ​ឆ្លើយតប​ប​ន្ទា​ន់​, រៀបចំ​គោលការណ៍​ណែនាំ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ហ្នឹង​កន្លែង និង​វិធាន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ និង​បង្ការ​បញ្ហា ដែល​អាច​កើតមាន​ជាយថាហេតុ ឱ្យបាន​ទាន់ពេលវេលា ក្នុង​ស្មារតី​បុ​រេ​សកម្ម ក៏ដូចជា​ពង្រឹង និង​បង្កើន​ធនធាន​បន្ថែម ទាំង​ផ្នែក​គ្រូពេទ្យ សម្ភារៈ​ពេទ្យ រៀបចំ​ឧបករណ៍​ស្គេ​នក​ម្តៅ ប្រព័ន្ធគ្រប់គ្រង និង​ភ្នាក់ងារ​ចាំ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​តាមរយៈ​លេខ​ទំនាក់ទំនង​បន្ទាន់​លេខ ១១៥ ផងដែរ ។​

​ជាមួយគ្នានេះ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខណ្ឌ​រួម​, ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់​ពាក់ព័ន្ធ សម្រាប់​កិច្ចការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា ក្នុងនោះ សម្រាប់​រយៈពេល ៦ ខែ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​, រៀបចំ​ទីកន្លែង​ដើម្បី​ទទួលដោះស្រាយ ក៏ដូចជា​ស្វែងរក​អ្នក​ឆ្លង កុំឱ្យ​មានការ​រីក​រាល​ដាល សំដៅ​បង្ការ ការពារ និង​ព្យាបាល​ក្នុងករណី​មានការ​ឆ្លង​វីរុស ។ ការរៀបចំ​ក្របខ័ណ្ឌ​ដោះស្រាយ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដើម្បី​អាច​ទប់ស្កាត់ រួមជាមួយ​វិធានការ​ដោះស្រាយ​លើ​គ្រប់​ទិដ្ឋភាព​ដែល​អាច ឈានទៅដល់​ការគិតគូរ​ឱ្យមាន​ប្រព័ន្ធ​ការពារ​សុខភាព​សាធារណៈ​សម្រាប់​ការពារ​ជំងឺ​ឆ្លងទៅ​អនាគត​តែម្តង ៕ ដោយ​៖​កូ​ឡាប​

spot_img
×