Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ឡើង​ដើមត្នោត ដាច់​ខ្សែ​ចង​បង្អោង ធ្លាក់​សង្កត់​ម្តាយ អង្គុយ​នៅ​ខាង​ក្រោមស្លាប់ នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​

spot_img

​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង​៥៥ នាទី មាន​ករណី​មនុស្ស​ធ្លាក់​ពីលើ​ដើមត្នោត នៅ​ចំណុច​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល​៣០ ម៉ែត្រ ក្នុងភូមិ​វត្ត​ថ្មី ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​ស្លាប់​។ ជនរងគ្រោះ ឈ្មោះ តឹក លី ភេទ​ស្រី អាយុ​៤៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មូលហេតុ​បណ្តាលមកពី​ម្តាយ ជនរងគ្រោះ​បាន​ប្រើ​កូនប្រុស​អាយុ ១៣ ឆ្នាំ ឲ្យ​ឡើង​កាប់​ដើមត្នោត លុះ​ពេល​ឡើងដល់​ខាងលើ ក៏បាន​ដាច់​ខ្សែ​ចង​បង្អោង បណ្ដាល​ឲ្យ​ធ្លាក់​ក្មេងប្រុស​នោះ មកលើ​ម្ដាយ​ដែល​អង្គុយចាំ នៅ​ខាងក្រោម និង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​៕​ដោយ​៖​កូ​ឡាប​

spot_img
×