Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស​កូ​រ៉ូ​ណា​៖ កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ២០០​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ៤២​នាក់​

spot_img

​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាសថា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បន្ថែមទៀត​ចំនួន ១៩៦​នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់ ៦.២៨៤​ករណី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មជ្ឍមណ្ឌល​បង្កា​រ និង​គ្រប់គ្រង​ជំងឺ​។​

​ស្ថាប័ន​នេះ​បញ្ជាក់ទៀតថា មាន​អ្នកស្លាប់​ថ្មី​ចំនួន ៧​នាក់ ហើយ​តួលេខ​នៃ​អ្នកស្លាប់​សរុប​កើន​ដល់ ៤២​នាក់​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ វីរុស​មរណៈ​នេះ​មានការ​រាតត្បាត​ខ្លាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ប្រទេស​យ៉ាងតិច​ចំនួន ១៩២​នាក់ បានធ្វើការ​រឹតបន្តឹង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​កូរ៉េខាងត្បូង​ចូលក្នុង​ប្រទេស​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារពត៌មាន​កូរ៉េខាងត្បូង Yonhap​។​

​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​និយាយថា ខ្លួន​មាន​គម្រោង​ដាក់ ដាក់​អ្នកដំណើរ​ទាំងឡាយណា​ដែល​ធ្វើដំណើរ​មកពី​ចិន និង​កូរ៉េខាងត្បូង​អោយនៅ​ដាច់ដោយឡែក​រយៈពេល ២​សប្តាហ៍ ដើម្បី​បង្ការ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​។​

​ជុំវិញ​បញ្ហា​នេះ កូរ៉េខាងត្បូង​បានធ្វើ​ការតវ៉ា​ទៅនឹង​ការសម្រេចចិត្ត​របស់​ជ​ប៉ុន និង​បាន​ហៅ​វា​ថា ជា​វិធាន​ការមិន​សម​ហេតុផល និង​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×