Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​បាត់បង់ EBA ២០% បញ្ហា​ទីផ្សារ គឺ​នៅ​ដដែល​

spot_img

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បាន​ថ្លែងថា ការប្រែប្រួល​អំពី​បញ្ហា​ប្រព័ន្ធ អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប សម្រាប់​ប្រទេស​កម្ពុជា គឺមាន​ការបាត់បង់​មួយផ្នែក ស្មើនឹង​២០%​ប៉ុណ្ណោះ ហើយ​បញ្ហា​ទីផ្សារ គឺ​នៅ​ដដែល ដែល​បញ្ហា​នេះ វា​មិន​ពាក់ព័ន្ធ​នឹង​ការព្យួរ ឬ​ផ្អាក​ដំណើរការ​របស់ រោងចក្រ​មួយចំនួន​នោះទេ ពីព្រោះ​ការផ្អាក​ដំណើរការ របស់​រោងចក្រ​មួយចំនួន​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​១៩១០-​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​” ។​

​ជាមួយនេះ​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានស្នើ​ដល់​សមាជិក​ទាំងអស់ ក្នុង​អង្គពិធី​ឲ្យ​ចងចាំ​និង​រំលឹកថា នៅពេលដែល​យើង​ទទួល បាន​សន្តិភាព​នេះ ហើយ​ត្រូវខិតខំ​រួមគ្នា ថែរក្សា​កុំ​ឲ្យ​បាត់បង់ និង​កុំ​ឲ្យ​បំភ្លេច នូវ​គុ​ណូ​ប​ការ​ដ៏​ធំធេង ដែល​យុទ្ធជន​យុទ្ធ​នារី បាន​ពលី​ជីវិត ដើម្បី​ប្តូរ​យកសុខ​សន្តិភាព​នេះ ម្យ៉ាងទៀត​ទាក់ទិន នឹង​ការប្រែប្រួល​អំពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា គឺមាន​ការបាត់បង់​មួយផ្នែក​ស្មើនឹង​២០%​ប៉ុណ្ណោះ ហើយ​បញ្ហា​ទីផ្សារ គឺ​នៅ​ដដែល ដែល​បញ្ហា​នេះ វា​មិន​ពាក់ព័ន្ធ​នឹង​ការព្យួរ ឬ​ផ្អាក​ដំណើរការ​របស់​រោងចក្រ​មួយចំនួន​នោះទេ​។​

លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ការផ្អាក​ដំណើរការ របស់​រោងចក្រ​មួយចំនួន​នោះ គឺ​កើតមានឡើង​ស្រប ពេលដែល​ប្រទេស​ចិន បាន​ផ្ទុះឡើង​នូវ​វីរុស​ប្រភេទ​ថ្មី​covid 19 ដែល​ទីផ្សារ​ប្រទេស​ចិន គឺជា​កន្លែង​លក់​វត្ថុធាតុដើម ផ្គត់ផ្គង់​ដល់​រោងចក្រ គឺ​មិនអាច​ផ្គត់ផ្គង់​បាន ហើយ​សកម្មភាព​របស់​អ្នក​វិនិយោគិន​ចិន ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ក៏ត្រូវ​បាន​ផ្អាក ដែល​នាំ​ឲ្យ​រោងចក្រ​មួយចំនួន ក្នុងប្រទេស​ត្រូវបាន​ផ្អាក​ដំណើរការ មួយរយៈ​សិន​”៕​ដោយ​៖​កូ​ឡាប​

spot_img
×