Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​នេសាទ​ត្រី​របស់​ចិន បុក​នាវា​ដឹក​ប្រេង​របស់​ហុងកុង​បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់ ស្លាប់​

spot_img

​នៅ​ថ្ងៃទី​៥ ខែតុលា នាវា​នេសាទ​ត្រី​មួយ​របស់​ចិនដីគោក​បាន​បុក​ត្រូវ​នាវា​ដឹក​ប្រេង​របស់​ហុងកុង​នៅ​តំបន់​សមុទ្រ​ជប៉ុន បណ្តាល​ឲ្យ​ប្រជា​នេសាទ​១៣​នាក់ ស្លាប់ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​តំបន់​ជិត​ប្រជុំ​កោះ Oki របស់​ជប៉ុន ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ប៉ែក​ខាងជើង​នៃ​តំបន់​សមុទ្រ ជាប់​គ្នា​រវាង​ឧបទ្វីប​កូរ៉េ​និង​ជប៉ុន​-​នេះ​បើតាម​ព័ត៌មាន​ផ្សាយ​ដោយ Reuters ។​

នាវា​នេសាទ​ត្រី​ចិន បាន​ក្រឡាប់​ចុះ​ក្រោយពេល​បុក​នាវា​ដឹក​ប្រេង​របស់​ហុងកុង​

​នាវា​នេសាទ​ដែលមាន​កម្លាំង​ជ្រែក​ទឹក​២៩០​តោន ឈ្មោះថា Lurong Yuanyu 378 របស់​ចិន មាន​មនុស្ស​១៦​នាក់ ហើយ​នៅ​ខណៈពេល​កើតហេតុ​មានតែ​មនុស្ស​៤​នាក់​ប៉ុណ្ណោះ ដែល​បាន​បណ្តា​នាវា​នៅ​ជិត​នោះ​ជួយសង្គ្រោះ​បាន ។​

​កងកម្លាំង​ល្បាត​របស់​ជប៉ុន​បាន​រកឃើញ​សាកសព​របស់​ប្រជា​នេសាទ​១២ ស្ថិតនៅ​ខាងក្នុង​សំបក​នាវា​នេសាទ​ដែល​ក្រឡាប់ ។ មនុស្ស​ម្នាក់​ក្នុងចំណោម​៤​នាក់ ដែល​សង្គ្រោះបាន ក្រោយមក​ក៏បាន​ស្លាប់ ។​

​រីឯ​នាវិក​២១​រូប នៅលើ​នាវា​ដឹក​ប្រេង​ដែលមាន​កម្លាំង​ជ្រែក​ទឹក​៦៣២៩៤​តោន ពុំមាន​បញ្ហា​អ្វី​ទេ ។ បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង ក៏ដូចជា​អត្តសញ្ញាណ​របស់​អ្នកស្លាប់ ៕ សូយន

spot_img
×