Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង​ហើយ​! គ្រូពេទ្យ​ខ្មែរ​ច្រើន​នាក់ ចាប់ផ្ដើម​រៀន​ប្រើ​ឯកសណ្ឋាន ដើម្បី​​ត្រៀមប្រយុទ្ធប្រឆាំង​នឹង​​ជំងឺកូរ៉ូណា Covid-19

spot_img

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ បានបង្ហាញ​ពី​ទិដ្ឋភាព​សកម្មភាព​ក្រុមគ្រូពេទ្យ​របស់ខ្លួន​ជាច្រើន​នាក់ បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​វីរុស​កូ​រ៉ូ​ណា Covid-19 ។​

​តាមរយៈ​នោះ គ្រូពេទ្យ​ប្រុស​ស្រី​គ្រប់រូប គឺ​តម្រូវ​ឲ្យ​ស្លៀក​ឯកសណ្ឋាន​ការពារ និង​អនុវត្ត​ហ្វឹកហាត់​ប្រើ​សម្ភារៈ​ផ្សេងទៀត ដើម្បី​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ។​

​នេះ​អាច​ចាត់ទុកថា​ជា​រូបភាព​ដំបូង​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ដែលមាន​គ្រូពេទ្យ​ខ្មែរ​ជាច្រើន​នាក់ បានចាប់ផ្ដើម​ស្លៀក​ឯកសណ្ឋាន​ការពារ ដើម្បី​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មរណៈ​ថ្មី​នេះ ដែល​កំពុង​រីក​រាលដាល​ស្ទើរ​ពាសពេញ​ពិភពលោក ៕ ដោយ​៖ លឹម ហុង​

spot_img
×