Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មោច​ឡាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ គរ​ពេញ​កន្លែង​ប៉ូលិស​

spot_img

​កណ្ដាល​៖ បើតាម​ការ​ពិនិត្យមើល ដោយ​ជាក់ស្ដែង ជា​រៀងរាល់ថ្ងៃ​យប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នា​សព្វថ្ងៃនេះ គឺ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​ហូរហែរ​ដោយ​អ្នកបើកបរ ទាំងឡាយ​មួយចំនួនធំ គឺ​បើកបរ​ខ្ជីខ្ជារ ហើយ​បើក​លឿនៗ ហួសការ​កំណត់ គឺ​ផ្លូវ​មួយ​បើក​ម្នាក់ឯង​។

លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​សូម​ធ្វើការ​អំពាវនាវ ទៅដល់​បងប្អូន​ប្រជាជន​គ្រប់រូប សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​គ្រប់ៗ​គ្នា នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា នៅតាម​ដងផ្លូវ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ផង និង​អ្នកដទៃ ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​រួមគ្នា ពិសេស​បើ​ស្រវឹង សូមកុំ​បើកបរ ហើយ​បើ​បើកបរ​សូមកុំ​ពិសា​គ្រឿង​ស្រវឹង គឺ​គោរព​ច្បាប់​ចរាចរណ៍ ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​។​

​លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បានលើកឡើង​បែបនេះ បន្ទាប់ពី​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​ជា​ហូរហែរ នៅតាម​ដងផ្លូវ​នានា ក្នុង​មូលដ្ឋាន​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ពិសេស​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស ស្រី​រងរបួស និង​ស្លាប់បាត់​បង់ជីវិត ដេក​រដូករណែល ពេញ​ដងផ្លូវ និង​ខ្មោច​ឡាន ដោយ​ដឹក​អូស​សណ្ដោង យកមក​រក្សាទុក នៅ​កន្លែង​ប៉ូលិស ដូច​ឃើញ​នូវក្នុង​រូបភាព​នេះ ស្រាប់​ផងដែរ​។​

​លោក​ព្រុំ សំណាង បាន​ឲ្យ​ដឹង​ទៀតថា ដោយ​សូម​ស្នើ ទៅដល់​អ្នកបើកបរ គ្រប់រូប ពិសេស​អ្នកបើកបរ​ឡាន ធុន​ធំត​កន្ទុយ​វែងៗ និង​តៃកុង​តាក់ស៊ី សូម​ឲ្យ​បើកបរ ដោយ​ស្មារតី​ប្រុងប្រយ័ត្ន ទទួលខុសត្រូវ​ខ្ពស់​ពេល កំពុង​បើកបរ ឬ​កាន់​ដៃចង្កូត​ឡាន ហើយ​បើ​ស្រវឹង សូមកុំ​បើកបរ កាលណា​បើកបរ​ពេល​ខ្លួន​ស្រវឹង វា​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទៅដល់​អ្នកដទៃ និង​ខ្លួនឯង ព្រមទាំង​ខូចខាត​នូវ ទ្រព្យសម្បត្តិ​របស់ខ្លួន និង​អ្នកដទៃ តួយ៉ាង​ដូច​មើលឃើញ នូវ​ទ្រង់ទ្រាយ​ឡាន​គ្រប់​ធុន រង​ការ​ខូច​ខ្ទេច មើល​មិន​យល់​ដោយ​ដាក់​គរ​ចោល នៅ​កន្លែង​ប៉ូលិស​នេះ​ជាដើម​។

​បញ្ហា​ប្រឈម​ទាំងអស់នេះ គឺ​ដោយសារ​កត្តា​មនុស្ស បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹងស្រា និង​តៃកុង​ឡាន​ខ្លះទៀត មាន​សារធាតុ​ញៀន នៅក្នុង​ខ្លួន​ថែម​ទៀតផង ហើយ​នៅពេល​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ទឹកនោម ដល់​អ្នកបើកបរ​ឡាន តាមផ្លូវ​ជាតិ​លេខ​១​ម្ដងៗ នោះ​គឺ​រកឃើញ​តៃកុង​ឡាន​មួយចំនួន មាន​សារធាតុ​ញៀន នៅក្នុង​ខ្លួន អីចឹង​តើ​បាន​បើកបរ​ឡាន​លឿនៗ ដូច​ហោះ​អីចឹង​។ ដូចនេះ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​នោះ ចូល​បើកបរ​គោរព ច្បាប់​ចរាចរណ៍​ផ្លូវគោក ទើប​បើក​បរមាន​សុវត្ថិភាព​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×