Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​នូវ ចំណុច​សំខាន់ៗ ចំនួន​៧ ជួយ​លើកកម្ពស់​សិទ្ធិ សេរីភាព របស់​ស្ត្រី

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទាំងអស់ អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ចំនួន​៧ ដែល​បង្ហាញឱ្យឃើញ ពី​ការដើរ​តួនាទី​យ៉ាងសំខាន់ របស់​សុខសន្តិភាព នៅក្នុង​សង្គមជាតិ ជាពិសេស​សុខសន្តិភាព​នេះ បាន​ចូលរួមចំណែក ជួយ​ដល់​ការលើកកម្ពស់ សិទ្ធិសេរីភាព​របស់​ស្ត្រី ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១០៩ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​ប្រធានបទ មាន​សន្តិភាព មានការ​លើកកម្ពស់ មាន​សមភាព​យេនឌ័រ ដែល​បង្ហាញឱ្យឃើញ ពី​ការដើរ​តួនាទី យ៉ាងសំខាន់ របស់​សុខសន្តិភាព នៅក្នុង​សង្គមជាតិ ជាពិសេស​សុខសន្តិភាព​នេះ បាន​ចូលរួមចំណែក ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិ សេរីភាព របស់​ស្ត្រី និង​ជួយ​ឱ្យ​ស្ត្រី មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង នៅក្នុង​សង្គម​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​ថ្វាយព្រះពរ​ជ័យ​សេរី​មង្គល សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​ទាំង​ទ្វេ តែងតែ​យក​ព្រះទ័យ ទុក្ខ​ដាក់​អំពី​សុខទុក្ខ នឹង​ជីវភាព​របស់​កូនចៅ ពិសេស​ការលើកកម្ពស់ សមភាព​យែ​ន​ឌ័​រ របស់​ស្ត្រី និង​ក្មេងស្រី​កម្ពុជា​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​កោតសរសើរ ក្រសួង​កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដែ​គូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ​ទាំងអស់ ដែល​បានរួម​ចំណែក គាំទ្រ​ការ​លើ​កម្ពស់​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ​តួនាទី សុខុមាលភាព ស្ត្រី និង​កុមារ និង​ការផ្តល់​សេវាកម្ម ជួយ​ជនរងគ្រោះ ដោយ​អំពើ​ហឹ​ង្សា ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទាំងអស់ អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ចំនួន​៧ ដូចខាងក្រោម​៖

១)​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់ តាមរយៈ​ការផ្តល់​អាទិភាព ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី ដែលមាន​តួនាទី​ជា​ថ្នាក់ដឹកនាំ នៅតាម​វិស័យ​ផ្សេងៗ និង​គ្រប់​កម្រិត​។​

២)​ត្រូវ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ព​ន្លឿ​ន​ដំណើរ ការកាត់ក្តី​ស្រី្ត ដែល​ជាប់ទោស​ឱ្យទាន់​ពេលវេលា​។ គ្រប់គ្រង​ការ ប្រើប្រាស់​ប្រព័ន្ធ Internet នៅ​ទូទាំងប្រទេស ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា ការ​កេង​ប្រ​វ័​ញ្ញ​លើ​ស្ត្រី និង​ក្មេងស្រី​តាម​ប្រព័ន្ធ Internet និង​បណ្ដាញ​ផ្សព្វផ្សាយ ជាច្រើន​ដែល ធ្វើ​ឲ្យ​បាត់​សណ្ដាប់ធ្នាប់​សង្គម​។​

៣)​ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវធ្វើ​ការណែនាំ ដល់​គ្រប់​ក្រសួង​ស្ថាប័ន ទាំងអស់​ឱ្យ​អនុវត្ត​វិន័យ ផ្ដល់ឱកាស​ដល់ ក្មេងស្រី​នៅ​គ្រប់​កម្រិត ជាពិសេស​ឪពុកម្តាយ​អប់រំ កូនចៅ​ឲ្យ​មាន​សីលធម៌​ល្អ នៅក្នុង​សង្គម​។​

៤)​ត្រូវ​បន្ត​ការ​វិយោគ លើ​ការសិក្សា របស់​ក្មេងស្រី នៅ​គ្រប់​កម្រិតសិក្សា ជាពិសេស ក្នុង​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអោយ​ដើរ ទាន់សម័យ​បច្ចេកវិទ្យា ជឿនលឿន នៃ​សង្គមជាតិ​។​

៥)​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់ សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​យើង តាមរយៈ​ការបង្កើត កម្មវិធី​អប់រំ ដែល​បង្ហាញ​អំពី អត្តសញ្ញាណ​ស្ត្រី​ខ្មែរ ជាពិសេស​តាមរយៈ​ការ​ស្លៀកពាក់ ប្រកបដោយ​ភាពថ្លៃថ្នូរ និង​មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ​។​

៦)​រួមគ្នា​ទប់ស្កាត់ ការចម្លង​មេរោគ​អេដស៍​ថ្មី និង​កុំ​ឲ្យ​មានការ​រើសអើង​ស្ត្រី ផ្សព្វផ្សាយ​ស្រា​បៀរ រួមទាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

៧)​សម្តេច​តេ​ជោ បន្ត​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ទាក់ទង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ទោះបីជា​ប្រទេស​កម្ពុជា មិនមាន​ជំងឺ​នេះ​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​ចូលរួម​ថែរក្សា សុខភាព​ឲ្យ​បានល្អ​ប្រសើរ​តាមរយៈ​ការធ្វើ​អនាម័យ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។ ជម្រើស​នៃ​ការភ័យខ្លាច មិនមែនជា​ជម្រើស​ល្អ​នោះទេ ផ្ទុយទៅវិញ ការថែរក្សា​សុខភាព គឺជា​ជម្រើស​ដ៏​ល្អ ដើម្បី​ទប់ស្កាត់​នៃ​ជំងឺ​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×