Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ទៀ សីហា បញ្ជាក់ថា មនុស្ស​៤​នាក់ មិនមែនជា​អ្នកចម្លង ឬ​ទាក់ទង​ផ្ទាល់ ជាមួយ​ជនជាតិ​ជប៉ុន និង​ជាប់​ពាក់ព័ន្ធ​នឹង COVID-19​នោះទេ​

spot_img

សៀមរាប​៖ លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី​៦​ខែមីនា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “​សូម​ពិនិត្យ​ទៅលើ​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ល្អិតល្អន់ លើ​រូបភាព​ខាងក្រោម ជា​ថៅកែ និង​បុគ្គលិក ៣​នាក់ មិនមែនជា​អ្នកចម្លង ឬ​ទាក់ទង​ផ្ទាល់ ជាមួយ​ជនជាតិ​ជប៉ុន និង​ជាប់​ពាក់ព័ន្ធ​នឹង COVID-19​នោះទេ​”​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ទាំង​៤​នាក់​នេះ បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ក្នុងការ​ផ្តល់​ចម្លើយ ស្របតាម​យន្តការ របស់​ក្រសួងសុខាភិបាល ក្នុង​ការចុះ​ស៊ើបសួរ ទៅតាម​ទីកន្លែង​មួយចំនួន ដែល​សន្និដ្ឋាន និង​ត្រូវ​ត្រួតពិនិត្យ​។​

ការតាមដាន​ឬ ពិនិត្យ​ទៅលើ​ព័ត៌មាន​មិន​ពិត មិន​ច្បាស់លាស់ ឬ​មាន​និន្នាការ​នយោបាយ នឹងធ្វើ​ឲ្យ​មាន​ភាពចលាចល នាំមក​នូវ​មហន្តរាយ វិបត្តិ​សតិអារម្មណ៍ រើសអើង ប៉ះពាល់​ដល់​ជីវភាព កិត្តិយស​បុគ្គល និង​ខេត្តសៀមរាប​ទាំងមូល​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានចេញ​ប្រកាស​ព័ត៌មាន សូម​ជំរាបជូន​សាធារណជន ឲ្យ​បាន​ជ្រាបថា ក្រោយពី​ទទួលបាន ព័ត៌មាន​ថា ជនជាតិ​ជប៉ុន មាន​ផ្ទុកមេរោគ Covid-19, ក្រុមមន្ត្រី​សុខាភិបាល​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងធ្វើការ​លើ​ករណី​នេះ ដោយ​តម្លាភាព​បំផុត និ​ធ្វើការ​ប្រកបដោយ ភាពត្រឹមត្រូវ​បំផុត ទៅតាម​នីតិវិធី របស់​អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ។ យើង​បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់ ៤​នាក់ និង ប្រមាណ ៤០​នាក់ ប៉ះពាល់​ប្រយោល ដែល​តម្រូវឱ្យ​គាត់​នៅ ដោយឡែក​ពី​គេ​ចំនួន ១៤​ថ្ងៃ និង​តាមដាន​សុខភាព បើ​មាន​ចេញ​រោគសញ្ញា ត្រូវយក​វត្ថុ​វិភាគ​ជាបន្ទាន់ រហូត​ពេលនេះ ពួកគាត់​ពុំទាន់ មាន​រោគសញ្ញា​នៅឡើយ​ទេ ។

​សូមបញ្ជាក់ថា ជនជាតិ​ជប៉ុន​នេះ គាត់​ជា​អ្នក​ធុរកិច្ច គាត់ បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ខ្លី​ពី ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ហ្វីលីពីន ប្រទេស​កម្ពុជា បន្ទាប់មក​ទៅ​វៀតណាម និង​ត្រឡប់​ចូ​ល្រ​ទេស​ជប៉ុន​វិញ ហើយ រកឃើញ​វិជ្ជមាន COVID-19 នៅ​ទីនោះ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×