Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២

spot_img

​ខេត្តស្វាយរៀងៈ​​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ឮ​នៅ​សា​លប​ប្រជុំ​អាគារ​ន​ន្ទីរ សាលាខេត្ត​ស្វាយរៀង ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើង​ពី​វឌ្ឍនភាព​នានា នៃ​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត ដោយ​ផ្អែក​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណ​ត្ដិ​ទី​៤​នេះ គឺ​បាន​អនុវត្ដ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​បន្ដ​ទៅមុខ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ពាណិជ្ជកម្ម​គឺជា​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ជាសំខាន់​ផងដែរ​។ ទន្ទឹមនេះ សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ មក​ម្លេះ ស្របតាម​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល ប៉ុន្តែ​តាមរយះ​របាយការណ៍​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យើង​ទើបតែ​រៀបចំ​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​ច្បាស់លាស់​នៅ​ឆ្នាំ​២០១៦ រហូតមកដល់​ឆ្នាំ​២០១៩ ដំណើរការបាន​រយះពេល​៣​ឆ្នាំ ដែលជា​ការកំណត់​អាណ​តិ្ត​ជ្រើសរើស​សមាជិក​ថ្មី​ចំនួន​ពាក់កណ្តាល​នៃ​លើក​ទី​២​នេះ​។​

​លោក​បាន​បន្តថា ក្នុងនាម​អាជ្ញាធរខេត្ត​សូម​ធ្វើការ​កោត​ស​សើ​ចំពោះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​បាន ខិតខំ​សហការ​រៀបចំ​បង្កើត​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង និង​សូម​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ជួយ​សម្របសម្រួល និង​គាំទ្រ​ចាប់ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស និង​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​សភាពាណិជ្ជកម្ម នៅ​លើក​ទី​១ និង​នៅ​លើក​ទី​២​នេះ រហូត​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់ និង​ប្រកាស ជា​ផ្លូវការ​នៅថ្ងៃនេះ​ដែលមាន​លោក សុខ រ៉ា​ដូ ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ថ្មី​។​

​លោក វេ​ង សុធី បាន​ថ្លែងថា សភាពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា​យើង​កើតឡើង​ដោយ​ការបោះឆ្នោត​ជ្រើសតាំង មិនមែន​កើតឡើង​ដោយ​ការតែងតាំង​នោះទេ ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​ក្រុមអាជីវករ​ទាំងអស់​មា​ន​ការពេញចិត្ដ និង​សប្បាយ​ចិ​ត្ដ ដោយសារតែ​លទ្ធផល​ដែល​ចេញមក គឺ​ដោយ​ភាពត្រឹមត្រូវ​និង​យុត្ដិធម៌​បំផុត ហើយ​តាមរយៈ​សភាពាណិជ្ជកម្ម​នេះ​បាន​ផ្ដល់នូវ​សារប្រយោជន៍​ជាច្រើន​ដូចជា មានការ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ក៏​សូម​ផ្ដាំផ្ញើ​ដល់​សភាពាណិជ្ជកម្ម​នៅ​ខេត្ដ​ស្វាយរៀង ត្រូវ​ធ្វើយ៉ាងណា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ហើយ​ដំណើរការ​ទៅមុខ​ឱ្យបាន​ជោគជ័យ និង​រលូន​ជានិច្ច​។

​ជា​ចុងបញ្ចប់ លោក វេ​ង សុធី ក៏បាន​លើក​អំពី​សភាព​ការ​ថ្មីៗ​នាពេល​បច្ចុប្បន្ន ដូចជា​បញ្ហា​វីរុស Covid-19 បញ្ហា​សេដ្ឋកិច្ច លើ​សកលលោក និង​នៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថាៈ​លោក សុក រ៉ា​ដូ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ប្រចាំខេត្ត​ស្វាយរៀង​សំរាប់​អាណត្តិ​ទី​១ លើក​ទី​២៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×