Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខៀវ កាញារីទ្ធ ថា បាត់​ម៉ោង​ធ្វើការ​អញ​មិនដឹង តែ​បាត់​លុយ​ប្រាក់ខែ​ស្រែក​ពេញ​ហ្វេ​ស​ប៊ុ​ក​

spot_img

ភ្នំពេញ​៖ វាចា​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Kanharith Khieu នៅ​ថ្ងៃទី​៦​មីនា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ​មួយចំនួន ពេល​បាត់​ប្រាក់ខែ​តែ ៥​កាក់ នាំគ្នា​ស្រែក​បែក​ហ្វេ​ស​ប៊ុ​ក ខណៈ​មន្ត្រី​មួយ​ចំ​នួ​នោះ មិន​គោរព​ម៉ោង​ធ្វើការ បាត់​ម៉ោង​ធ្វើការ អញ​មិនដឹង​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​ប្រហែល​ឃើញ ឯ​.​ឧ​. លី វ៉ាន់​ហុង បង្ហោះ​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ របស់​ថៃ​ស្ងាត់ជ្រងំ ទើប​ម៉ោង ៨ ព្រឹក​ជាង​ហើយ ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន ស្ងាត់ជ្រងំ កុំ​ឲ្យ​ចាញ់​ថៃ សូម្បីតែ​រដ្ឋមន្ត្រី ក៏​អត់​ទ្វារ​បើក​ចូលធ្វើការ​ដែរ ។ ចង់​ធ្វើ​ធំ តែ​មិនចេះ ទទួលខុសត្រូវ ។ បាត់ប្រាក់​ខែ​តែ ៥ កាក់​ស្រែក​បែក​ហ្វេ​ស​ប៊ុ​ក ។ បាត់​ម៉ោង​ធ្វើការ អញ​មិនដឹង !” ៕​ដោយ​៖​កូ​ឡាប​

spot_img
×