Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ដល់​នារី​ដែល​ធ្វើដំណើរ​ទូទាំង​ពិភពលោក Vietjet ផ្តល់​ការបញ្ចុះ​តម្លៃ​ ៨៣% លើ​រាល់​ថ្លៃ​សំបុត្រ​ហោះហើរ​ទាំងអស់​

spot_img

(​ភ្នំពេញ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០)៖ ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ (៨ មីនា​) ក្រុមហ៊ុន​អាស​ចរណ៍​ជំនាន់​ថ្មី Vietjet នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ ៨៣% លើ​រាល់​សំបុត្រ​ហោះហើរ​តាមផ្លូវ​អាកាស​ទាំងអស់​ជាមួយនឹង​កូដ​ប្រ​ម៉ូ​សិន «BOOKNOW83» និង​បញ្ចុះតម្លៃ​៣៨% នៅលើ​សំបុត្រ​វី​អាយ​ភី Skyboss ជាមួយ​កូដ​ប្រ​ម៉ូ​សិន « SKYBOSS38»​។

​កម្មវិធី​ប្រ​ម៉ូ​សិន នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ និង​មាន​សុពលភាព​សម្រាប់​រាល់​ជើងហោះហើរ​ទាំងអស់​ក្នុងប្រទេស​វៀតណាម ថៃ និង​ផ្លូវ​ហោះហើរ​អន្តរជាតិ ដែល​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​កម្ពុជា ថៃ ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​គោ​ដៅ​ជាច្រើន​ទៀត​។ សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ មាន​សុពលភាព​សម្រាប់​ការធ្វើដំណើរ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​។ ក្រុម ហ៊ុន Vietjet ពិតជា​រីករាយ​ក្នុងការ​ផ្តល់ជូន​កាដូ​ទាំងនេះ ដល់​រាល់​ស្ត្រី​ទាំងអស់ ដែល​កំពុងតែ​សម្លឹង​រក​ការធ្វើដំណើរ​អំឡុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ​។

​ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​ពិសេស​នេះ អ្នកដំណើរ​ទាំងអស់ ក៏​អាច​រីករាយ​ជាមួយនឹង​បទពិសោធ​ដ៏​អស្ចារ្យ​នៃ​សំបុត្រ​ហោះហើរ​ប្រភេទ Skyboss ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ផងដែរ ដោយសារ​តែមាន​សេវា​បន្ថែម​ជាច្រើន​។ សេវា​បន្ថែម​ទាំងនោះ​រួមមាន កន្លែង​រង់ចាំ​ពិសេស សិទ្ធិ​អាទិភាព​ចុះឈ្មោះ សិទ្ធិ​អាទិភាព​ឡើង​យន្តហោះ មាន​រថយន្ត SkyBoss ឯកជន​រង់ចាំ​ទទួល ទទួលបាន​កៅអីអង្គុយ​ជួរមុខ និង​មាន​ផាសុខភាព ផ្តល់ជូន​អាហារ និង​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​ជម្រើស​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​ចំនួន​៩​មុខ​លើ​យន្តហោះ អាច​ស្ពាយ​កាបូប​តាម​ខ្លួន​ទម្ងន់​១០​គីឡូក្រាម ដាក់​ឥ​វ៉ាន់ ឬ​កាបូប​វាយកូនគោល​បាន​ដល់​ទៅ​៣០​គីឡូក្រាម​ដោយ​ឥត​គិត​ប្រាក់ និង​ផ្លាស់ប្តូរ​កាលវិភាគ​ហោះហើរ​ដោយ​សេរី បូករួម​ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​។

​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ អាច​យក​ជាវ​បាន​គ្រប់ពេល​ទាំងអស់ ចាប់ពីពេលនេះ រហូតដល់​ចុង​ថ្ងៃទី​៨ ខែមីនា តាមរយៈ​ប៉ុស្តិ៍​ទាំងអស់ រួមមាន លើ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» និង​ទំព័រ Facebook គឺ www.facebook.com/vietjetcambodia​។ ក្រៅពីនេះ អ្នកដំណើរ​អាច​កក់​សំបុត្រ តាមរយៈ​ទូរស័ព្ទ​លេខ +8419001886 និង​តាមរយៈ​ភ្នាក់ងារ​ផ្លូវការ និង​ការិយាល័យ​លក់​សំបុត្រ​របស់ Vietjet៕

អំពី​ក្រុមហ៊ុន Vietjet

​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹ​តែ​ជា​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​បង្កើត​ឲ្យ​មានប​ដិ​វដ្ត​ន៍​ក្នុងប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ការច្នៃប្រឌិត​ថ្មី​មួយ​ទូទាំង​តំបន់​នេះ និង​ជុំវិញ​ពិភពលោក​ផងដែរ​។ ជាមួយនឹង​ការផ្តោត​លើ​សមត្ថភាព​គ្រប់គ្រង​លើ​ការចំណាយ​ថ្លៃដើម ការប្រតិបត្តិ​ដ៏​មាន​ប្រសិទ្ធិភាព ក្រុមហ៊ុន Vietjet ផ្តល់ឱកាស​ហោះហើរ​ជាមួយនឹង​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ និង​បត់បែន ក៏ដូចជា​សេវាកម្ម​ចម្រុះ​ផ្សេងគ្នា​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។
​ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA​។ ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដ៏​ធំ​បំផុត​របស់​វៀតណាម ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​លំដាប់​ផ្កាយ 7 នៅ​ឆ្នាំ 2018 និង​ឆ្នាំ​2019 ដោយ​គេហទំព័រ​ដាក់ពិន្ទុ​សុវត្ថិភាព និង​ផលិតផល​តែមួយគត់​របស់​ពិភពលោក​ឈ្មោះ AirlineRatings.com និង​បាន​ជាប់​ឈ្មោះ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង 50 របស់​ពិភពលោក​ក្នុង​ឆ្នាំ 2018 និង​ឆ្នាំ​2019 សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក​នេះ​ធ្វើឡើង​ដោយ Airfinance Journal​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏​ទទួលបាន​ពានរង្វាន់​ក្នុងនាម​ជា ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត ដែល​ទទួលស្គាល់​ដោយ​អង្គភាព​ល្បីៗ​ជាច្រើន​ដូចជា Skytrax, CAPA, Airline Ratings និង​អង្គភាព​ជាច្រើន​ទៀត​។

​ជាមួយនឹង​ការប្រជុំ​ដោយ​យន្តហោះ​មាន​អាយុកាល​វ័យក្មេង និង​ទំនើប ដោយមាន​កម្រិត​អាយុ​ជា​មធ្យម​ត្រឹមតែ ២,៧​ឆ្នាំ និង​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​ក្នុង​ពិភពលោក ដេ​ល​ផ្តោតលើ​ប្រព័ន្ធ​សុវត្ថិភាព គុណភាព និង​ភាពជឿ​ទុកចិត្តបាន​លើ​បច្ចេកទេស ក្រុមហ៊ុន Vietjet ប្រតិបត្តិ​ការហោះហើរ​ជាប្រចាំ​ថ្ងៃ​ចំនួន​៤០០​លើក និង​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជិត​១០០​លាន​នាក់ មកទល់ពេលនេះ ទូទាំង​បណ្តាញ​ដែលមាន​ការពង្រីក​រប​ស់​ខ្លួន ក្នុងនោះ​រាប់បញ្ចូល​ទាំង​គោលដៅ​ជាច្រើន ទូទាំងប្រទេស​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ក្នុងប្រទេស​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហ​បុរី ហុងកុង ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ចិន​៕ ដោយ ៖ CEN

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ www.vietjetair.com

spot_img
×