Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជនជាតិ​ចិន ​៣ ​នាក់ រស់នៅក្នុងខណ្ឌ​សែន​សុខ​គឺពុំមែន​ករណី Covid-19​នោះទេ​

spot_img

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៦​មីនា​នេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ជម្រាបជូន​សាធារណជន ថា ចំពោះ​ករណី​មានការ​ភ្ញាក់ផ្អើល ពី​សំណាក់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​៥​មីនា​នេះ លើ​បុរស​ជនជាតិ​ចិន​៣​នាក់ រស់នៅ​បុរី​មួយកន្លែង​ក្នុង​ខណ្ឌ​សែន​សុខ គឺ​ពុំមែន​ជា​ករណី​ផ្ទុកមេរោគ Covid-19 នោះទេ គឺ​ដោយសារ​បុរស​ជនជាតិ​ចិន​៣​រូបនោះ មានការ​ភ័យខ្លាច​បារ​ម្ភ ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ពួកគាត់​ពុំមាន​ជំងឺ​អ្វី​នោះទេ​។​

​អ្នកនាំពាក្យ​បញ្ជាក់ថា​៖ ក្រោយពី​ទទួលបាន ពី​ព័ត៌មាន​ករណី​ខាងលើនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រី​សុខាភិបាល ព្រមទាំង​អាជ្ញាធរ​មូល បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​នៅ ក្នុងផ្ទះ​របស់​ជនជាតិ​ចិន​៣​នាក់​នោះ កាលពី​រា​​ត្រី​ថ្ងៃទី​៥​មីនា​កន្លងទៅនេះ​។ បន្ទាប់ពី​ក្រុម​ប្រតិបត្តិការ នៅ​ធ្វើការ​សាកសួរ​រួច ផ្នែក​ជំនាញ​សន្និដ្ឋានថា គឺ​ពុំមាន​ទាក់ទង នឹង​វិ​រុស​កូ​វីដ​១ (​កូ​រ៉ូ​ណា​ទេ​) និង​ក្រុម​ប្រតិបត្តិការ បានផ្ដល់​អនុសាសន៍​ដ​ល់​ជនជាតិ​ចិន ទាំង​៣​នាក់​ខាងលើ ឲ្យ​ចេះ​អនាម័យ ពាក់​ម៉ាស​ការពារ​ពេល​ជួប​មិត្តភក្តិ​ដែល ជា​ជន​ជាតិចិន​ដូចគ្នា ដែល​មកពី​ប្រទេស​ចិន ពាក់ព័ន្ធ​តំបន់​មាន​ជំងឺ និង​ឲ្យ​ចាប់អារម្មណ៍ ពី​អាកា​រៈ​នៃ​ជំងឺ​មាន​សភាព ដូចជា​ក្អក ហៀរ​សំបោរ មានកំ​ដៅ​ក្នុង​ខ្លួន​៣៨​អង្សា ពិបាក​ដកដង្ហើម​។​ល​។ ជនជាតិ​ចិន​ចំនួន​៣​នាក់​ខាងលើ​បាន​និយាយថា​៖ ថៅកែ​ពួកគេ​បាន ហៅ​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ឯកជន នៅ​ម្ដុំ​រតន​ផ្លា​ហ្សា (​សង្កាត់​ទឹកថ្លា​) មក​ពិនិត្យ​មុន​ចូលធ្វើ​ការងារ​រត់​តុ នៅ​ភោជនីយដ្ឋាន តែប៉ុណ្ណោះ​។​

​លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា​៖ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ខាង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​តាមដាន​លើ​ជនជាតិ​ចំនួន​៣​នាក់ ខាងលើ​ទៀត​។ ជាង​នោះ ទៅទៀត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព ប្រជា​ពលរ​ដ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ពាក់ព័ន្ធ​ជំ​ងឹ Covid-19 គឺ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​តាមដាន​យ៉ាង យកចិត្ត​ដាក់​បំផុត និង​ត្រៀម​ចាត់វិធានការ ជានិច្ច​លើ​បញ្ហា​នេះ​។​

​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ និង​ស្នើសុំ​ដល់​បងប្អូន ប្រជាពលរដ្ឋ​មេត្តា កុំ​ជឿ​លើ​ព័ត៌មាន​ដែល​មិនមាន ប្រភព​ច្បាស់លាស់ ដែល​អាច​នាំ​ឲ្យ​បងប្អូន​មានការ​យល់ច្រឡំ ដូច​ករណី​ខាងលើនេះ និង​ដូច​ករណី​ផ្សេងៗ​កន្លងមក និង​សូមមេត្តា​កុំ​បន្ត​ចែកចាយ នូវ​ព័ត៌មាន​ដែល​មិនមាន​ប្រភព​ប្រាកដប្រជា ដែល​ទង្វើ​នេះ​កាន់តែ ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ចំពោះ​ក្របខ័ណ្ឌ​រួម​ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់ ពាក់ព័ន្ធ​កិច្ចការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាម​រិ​ក ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​, រៀបចំ​ទីកន្លែង​, ទទួលដោះស្រាយ និង​ការស្វែងរក​អ្នក​ដែល​ឆ្លង​ជំងឺ​ជាដើម​។​

​ជាមួយគ្នានេះ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខណ្ឌ​រួម​, ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់​ពាក់ព័ន្ធ សម្រាប់​កិច្ចការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា ក្នុងនោះ សម្រាប់​រយៈពេល ៦ ខែ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​, រៀបចំ​ទីកន្លែង​ដើម្បី​ទទួលដោះស្រាយ ក៏ដូចជា​ស្វែងរក​អ្នក​ឆ្លង កុំឱ្យ​មានការ​រីក​រាល​ដាល សំដៅ​បង្ការ ការពារ និង​ព្យាបាល​ក្នុងករណី​មានការ​ឆ្លង​វីរុស ។ ការរៀបចំ​ក្របខ័ណ្ឌ​ដោះស្រាយ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដើម្បី​អាច​ទប់ស្កាត់ រួមជាមួយ​វិធានការ​ដោះស្រាយ​លើ​គ្រប់​ទិដ្ឋភាព​ដែល​អាច ឈានទៅដល់​ការគិតគូរ​ឱ្យមាន​ប្រព័ន្ធ​ការពារ​សុខភាព​សាធារណៈ​សម្រាប់​ការពារ​ជំងឺ​ឆ្លងទៅ​អនាគត​តែម្តង ៕ ដោយ​៖​កូ​ឡាប​

spot_img
×