Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ជេ ម៉ា បរិច្ចាគ​ម៉ាស​ចំនួន ១ លាន ទៅដល់​ប្រជាជន​ជប៉ុន ដើម្បី​ជាការ​ដឹងគុណ​ជប៉ុនវិញ​ ​ជួយ​ប្រយុទ្ធប្រឆាំង Covid-19

spot_img

​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​បរិច្ចាគ​ម៉ាស​ចំនួន ១ លាន ដល់​ប្រទេស​ជប៉ុន តាមរយៈ​មូលនិធិ​របស់លោក បន្ទាប់ពី​ប្រទេស​នេះ​បាន​ជួយ​ដល់​ប្រទេស​ចិន​យ៉ាង​សប្បុរស ក្នុងការ​ដោះស្រាយ​ការផ្ទុះ​ឡើង​វីរុស​ថ្មីឆ្នាំ ២០១៩ (Covid-19) ។​

​ការបរិច្ចាគ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មូលនិធិ​ជេ​ម៉ា និង​មូលនិធិ​អា​លី​បា​បា កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ជួយ​ប្រទេស​ជប៉ុន​កាត់បន្ថយ​ការរង​គ្រោះ​នៅក្នុង​ការផ្ទុះ​ឡើង​នេះ ។ នេះ​បើតាម AsiaOne ។​

​លោក Ma បាន​សរសេរ​នៅលើ​គណនី Weibo របស់គាត់​ដោយ​ដកស្រង់​កំណាព្យ​ចិន​បុរាណ​មួយ​ថា​៖ “​ដូចជា​ជួរ​ភ្នំ​ដែល​លាតសន្ធឹង​នៅ​ចំពោះមុខ​អ្នក និង​ខ្ញុំ ចូរ​ចែករំលែក​ការសាកល្បង និង​ការលំបាក​ជាមួយគ្នា​។ យើង​សង្ឃឹមថា​អ្វីៗ​នឹង​ប្រសើរឡើង​ឆាប់ៗ​នេះ​” ។

​នៅក្នុង​សារ​អំពី​ការបរិច្ចាគ​របស់គាត់​តាមរយៈ Mainichi លោក​បាន​និយាយថា​៖ “ ប្រជាជន​ជប៉ុន​បាន​គាំទ្រ​ប្រទេស​ចិន​តាមរយៈ​ការបញ្ជូន​របស់របរ​ដែល​រួមមាន​ម៉ាស និង​ឈុត​ការពារ​ជាច្រើនលើក នៅពេលដែល​កង្វះខាត​ធនធាន​វេជ្ជសាស្ត្រ បាន​កើនឡើង​នៅក្នុង​ប្រទេស​របស់​យើង​” ។​

​ក្រៅពី​ម៉ាស​ដែល​បរិច្ចាគ​ដោយ​ម៉ា ស្ថានទូត​ចិន​ប្រចាំ​នៅ​ជប៉ុន​ក៏​កំពុងផ្តល់​ម៉ាស់​ចំនួន ១០០,០០០ ឈុត​សម្លៀកបំពាក់​ការពារ ៥០០០ និង​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​មេរោគ​ដល់​ប្រទេស​ជប៉ុន​ផងដែរ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក ម៉ា បាន​បរិច្ចាគ​ជួយ​ដល់​អ្នក​ដែល​កំពុង​ប្រយុទ្ធ​នៅ​ជួរមុខ ក្នុងកំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ Covid-19 ។ កាលពី​ចុងខែ​មករា មហាសេដ្ឋី​ចិន​រូបនេះ​ក៏បាន​បរិច្ចាគ​ប្រាក់​ចំនួន ១៤ លាន​ដុល្លារ​អាមេរិក ដល់​អ្នកវិទ្យាសាស្ត្រ​ដើម្បី​ជួយ​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ការព្យាបាល​វីរុស​នេះ​ផងដែរ​៕

ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×