Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ព្រាប សុវត្ថិ ព្រម​ទទួល​អនុវត្តតាមសំណូមពរ​របស់ប្រជាពលរដ្ឋ​រុះរើសម្ភារៈផ្សេងៗ​ចេញពី​ដី​ផ្លូវ​

spot_img

​បន្ទាប់ពី​មានការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​មក​នោះ លោក​ព្រាប សុវត្ថិ ព្រម​ទទួល​អនុវត្តតាម​សំណូមពរ​របស់ប្រជាពលរដ្ឋ​រុះរើ​សម្ភារៈ​ផ្សេងៗ​ចេញពី​ដី​ផ្លូវ​សាធារណៈ​ជាប់​របង​ខាងក្រោយ​ដី​ឡូ​តិ៍​ជាបណ្តោះអាសន្ន និង​កែសម្រួល​ការចត​រថយន្ត​នៅលើ​ផ្លូវ​សាធារណៈ កុំ​ឲ្យ​ប៉ះពាល់​ការចេញចូល​របស់​អ្នកជិតខាង និង​កែសម្រួល​សម្លេង​រថយន្ត​។​

​រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា អនុវត្តតាម​ការសន្យា​របស់ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ដែល​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ថា លោក​នឹងធ្វើ​ការដោះស្រាយ​ឲ្យ​បាន​ជូន​បន្ទាប់ពី លោក ព្រាប សុវត្ថិ ត្រឡប់​មកពី​ខេត្ត​វិញ ករណី​ប្រជាពលរដ្ឋ​មានការ តវ៉ា ជាមួយ​លោក ព្រាប សុវត្ថិ យក​ដី​ផ្លូវ​សា​ធាណៈ​ដាក់​សម្ភារៈ​ផ្សេងៗ និង​ចត​រថយន្ត​លើផ្លូវ ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០​នេះ លោក​អភិបាលខណ្ឌ បាន​ចាត់តាំង លោក ឆាយ វាសនា នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ក្រុមការងារ​ធ្វើការ​សម្របសម្រួល ជាមួយ​ភាគី​ទាំងពីរ​។​

​ជា​លទ្ធផល​នៃ​ការសម្របសម្រួល​នេះ លោក ព្រាប សុវត្ថិ បាន​លើកឡើងថា លោក​គ្មាន​ចេ​នា ក្នុងការ​រំលោភ​ចង់បាន​ដី​សាធារណៈ​នោះ បាន​ដោយ​ផ្ទះ​របស់លោក​សាសង់​មិនទាន់រួច ហើយ​រូបលោក នឹង​ទទួល​អនុវត្តតាម​សំណូមពរ​របស់ ប្រជាពលរដ្ឋ​ដូចខាងក្រោម​៖

​យល់ព្រម​រុះរើ​សម្ភារ​ផ្សេងៗ ចេញពី​ដី​ផ្លូវ​សាធារណៈ​ជាប់​របង​ខាងក្រោយ​ដី​ឡូ​តិ៍ ដែល​គាត់​ដាក់​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ លោក​ក៏​យល់ព្រម កែសម្រួល​ការចត​រថ​យន្ត​នៅលើ​ផ្លូវ​សាធារណៈ កុំ​ឲ្យ​ប៉ះពាល់​ការចេញចូល របស់​អ្នកជិតខាង និង​កែសម្រួល​សម្លេង រថយន្ត​ឮ​នៅពេល​យប់ ដែល​គាត់​ត្រឡប់​មកពី​ច្រៀង​វិញ​។ នឹង​ឲ្យ​កម្មករ​កាប់​មែកឈើ​ដែល​ធ្លាក់ ចូល​ដី​ផ្ទះ​អ្នកជិតខាង ឲ្យ​អស់ ។

​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បាន​ឯកភាព ទទួល​យកតាម​ការសន្យា​របស់ លោក ព្រាប សុវត្ថិ ដោយ​បញ្ហា​ទាំងនេះ ពួកគាត់​មិនបាន​ជួបចរចា និយាយ​គ្នា​ជាមុន​ទេ បន្ទាប់មក​តំណាង​ប្រជាពលរដ្ឋ​បានធ្វើការ​សុំទោស​លោក ព្រាប សុវត្ថិ ជា​សាធារណៈ ទៅកាន់​អ្នកសារព័ត៌មាន​វិញ​។​

​ជាការ​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ ក្រោយពី​ការសម្របសម្រួល​នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ នឹងធ្វើ​ការដាក់​គ្រឿងចក្រ​ឈូសឆាយ នៅលើ​ផ្លូវ​សាធារណៈ មួយ​ខ្សែ​នេះ ដើម្បី​ជួយ​សម្រួល ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​មួយ​ភូមិ​ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានកើត​ទុក្ខ​មិន​សុខចិត្ត ដែល​ទុក្ខ​កង្វល់​នេះ​រ៊ាំ​រ៉ៃ ជាច្រើន​ខែ​មកហើយ ដោយសារ លោក ព្រាប សុវត្ថិ ដែលជា​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា រំលោភ​យក​ចំណីផ្លូវ​ចូល​ភូមិ ដោយ​សាងសង់​របង​ថ្ម​ហ៊ុំព័ទ្ធ ដីឡូត៍ របស់លោក​និង​ខាងក្រោយ​លោក ព្រាប សុវត្ថិ បាន​ឲ្យ​ក្រុម​ជាងឈើ បោះតង់ បិតផ្លូវ ដាក់​ម៉ាស៊ីន​ជ្រៀក​កាត់ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម ធ្វើអោយ​ប៉ះ​ពាក់​ផ្លូវ​របស់​អ្នកភូមិ​ទាំងមូល ធ្វើដំណើរ​ឆ្លងកាត់​មិនបាន​ទាល់តែ​វាង​ផ្លូវ រីឯ​ផ្ទះ​របស់លោក​ផ្ទះ​ដែល​នៅ​ចង្ងាយ​ពី​ដីឡូត៍​ប្រហែល​៥០​ម៉ែត្រ​ទៀតសោទ ពេល​លោក​និង​កូនៗ​នៅផ្ទះ បាន​រថយន្ត​៤​ទៅ​៥​គ្រឿង មក​ចត​លើផ្លូវ រកតែ​ចន្លោះ​ធ្វើដំណើរ មិនកើត ពោលគឺ​ចត​បិតផ្លូវ​តែម្តង ។​

​បើតាម​សម្តី​របស់​បងស្រី​ម្នាក់ ដែល​រស់នៅ​ទល់​មុខផ្ទះ​របស់លោក​ព្រាប សុវត្ថិ​បាន​ឲ​ដឹងថា គាត់​ពិបាក​ណាស់​ខ្លួនឯង​មាន​រថយន្ត​ជិះ ហើយ​បែរជា​គ្មាន​ផ្លូវ​យក រថយន្ត បើករថយន្ត​ចូល​ផ្ទះ​ព្រោះតែ​ក្រុមគ្រួសារ លោក​ព្រាប សុវត្ថិ​យក​រថយន្ត​មក​ទុក នៅខាងមុខ​ផ្ទះ​ពេញ​ត្រៀម​ត្រា ដោយ​គាត់​ក៏បាន​ទ​ទួ​ច​សុំ​ចំពោះ​រឿងនេះ ដែល​តែ​វា​គ្មាន​ផល ទើប​គាត់​សុខចិត្ត​ចំណាយ លុយ​ជា​រៀងរាល់ខែ​ដើម្បី​ជួល​ផ្ទះ​គេ​ដាក់​រថយន្ត​របស់គាត់ ។​រីឯ​អ៊ំស្រី​ម្នាក់ទៀត​វិញ​បាន​ឲ្យ​ដឹងថា​ដើមឈើ​ក្នុងផ្ទះ​លោក​ព្រាប សុវត្ថិ នោះបាន​ធ្លាក់​ស្លឹក​ចូល​ផ្ទះ​របស់គាត់​ដែល​នៅ ជាប់​របង​ជាមួយ​យ៉ាងច្រើន ហើយ​គាត់​ក៏បាន​សំណូមពរ ទៅ​លោក​ព្រាប សុវត្ថិ សុំ​កាត់​មែកឈើ​ណា​ដែល ចូលមក​ផ្ទះ​គាត់​ដើម្បី​កាត់បន្ថយ​ស្លឹក​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដដែល បាន​លើកឡើងថា រថយន្ត​របស់​ក្រុមគ្រួសារ​លោក​ព្រាប សុវត្ថិ មាន​សំលេង​បំពង​ខ្លាំង​ចេញចូល​ជាពិសេស​នៅពេល យប់​ព្រលប់ រំខាន​ដល់​ការ​សំ​រាន ផ្អើល​អស់​សូម​ប្បី​តែ​សត្វ​។​

​ដូច្នេះហើយ ពួកគាត់​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ មាន​៤ ចំណុច គឺ​
១-​រក្សា​ទំហំ​ផ្លូវ ទៅតាម​ឯកសារ​របស់​ភូមិបាល ដែល​បានកំណត់ ២-​ឈប់ ធ្វើ​រោង​ឈើ​បិតផ្លូវ ៣-​ឈប់ ចត​រថយន្ត បិតផ្លូវ គ្មាន​សណ្តាប់ធ្នាប់ ៤-​កុំ​ឲ្យ​មាន​រថយន្ត​បំពង​សំឡេង​ស៊ី​មាំ​ង លាន់​ខ្លាំងៗ​៕ ដោយ​៖​កូ​ឡាប​

spot_img
×