Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខ​ជាន់​លើ​ទុក្ខ​កំ​ពុង​ដេក​សម្រាក​ព្យា​បាល​នៅ​ពេទ្យ​រុស្សី ២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវ​គេ​លួច​កាប់​សម្លាប់​នោះ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៀត

spot_img

តាកែវ៖ គួ​អោយ​សង្វេកចិ​ត្តបំផុតដែលមិន​អាចទ​ទួលយក​បាននៅលើ​ជន​រងគ្រោះ២​នាក់ប្តីនឹងប្រ​ពន្ធដែ​លរងរបួសយ៉ាងធ្ងន់ធននឹងកំពង់តែដេ​កសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្សីឯភ្នំពេញ​មិនដឹងជាជាយ៉ាងណាផងនោះក៏ស្រាប់តែជួបនឹងរឿ​ង​មួយ​ទៀត​បា​​នកើតឡើងគឺផ្ទះត្រូវបានឆេះអស់គ្មាន​សល់អ្វីទៀតឡើយ ។ ហេតុកា​រណ៍នេះបានកើតឡើ​តយប់ថ្ងៃទី០៥ ​ខែមីនា ឆ្នាំ​២០២០ វេ​លាម៉ោង២១ ៣០​នាទីស្ថិតក្នុងភូ​មិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំ​ង ខេត្តតា​កែវ។

លោ​កប៊ិច វណ្ណា អធិការ​រងនគរបាលស្រុកទ្រាំងបានអោយដឹង​ថាផ្ទះរ​ប​ស់ប្រជាពលរដ្ឋដែលត្រូវអគ្គី​ភ័យបាន​លេបត្របាក់​ឆេះអស់ទាំ​ងស្រុងនោះ មានចំនួន២ខ្នងមាន ផ្ទះទី​១ ឈ្មោះ មាស សាម៉នអាយុ៥​៧ឆ្នាំមាន ទំហំ 5×6 ខូចខា​តទាំងស្រុង មានម៉ូតូវីវ៉ា ១គ្​រឿងអង្ករ ១បេមាស ៣ជីកង់ ១គ្រឿង និងសំលៀកបំពាក់ទាំងអស់ដែលជាជនរង​គ្រោះកំ​ពង់សម្រាកព្យាបាល​ជំងឺនៅឯ​មន្ទីពេទ្យរុស្សីភ្នំពេញនោះផ្ទះទី២ មានឈ្មោះ​ វ៉ា សារឿន អាយុ​ ៦០ឆ្នាំ មានទំហំ 4×5 ឆេះទាំងស្រុង ខូ​ចខាតមានកង់ ២គ្រឿងទូរទស្សន៍ ១គ្រឿង ប្រាក់ 1,5000បាត ស្រូវអង្ករ និងសំលៀកបំពាក់ឆេះទាំងស្រុង។

លោកអធិ​ការរងន​គរបាលស្រុកបា​នបន្តទៀតថាដោយសា​ររដូ​​វនេះជារដូវក្តៅផ​ងនោះធ្វើអោយភ្លើងបា​នឆា​បឆេះយ៉ាងរ​ហ័សបំ​ផុតជា​ហេតុដែ​​លធ្វើអោយរថយន្តពន្ល​ត់អគ្គីភ័យមិនអាច​ជួយ​សង្រ្គោះផ្ទះទាំង​២ខ្នងពីអគ្គីភ័យបាន​​ឡើយហើយនៅ​រថយន្តពន្ល​ត់អគ្គីភ័យទៅដល់គឺភ្លើងបានឆាប់ឆេះអស់ទៅហើយ។ ​បើតាមកា​រអោយដឹងពីអ្នករស់នៅក្បែផ្ទះកើ​តហេតុ​នេះបានអោយដឹងថា​នេះ​ជាទុកជា​ន់លើទុកហើ​យ​​សម្រាប់ពូមាស សាម៉​ននឹងអី វ៉ា ស្រី ដែលពេលនេះពួក​គាត់បាននឹងកំ​ពង់តែដេកសម្រាកព្យា​បាល​នៅ​មន្ទីពេទ្យ​រុស្សីឯភ្នំពេលដែល​ត្រូវគេ​លួចការគាត់ដល់​ក្នុង​ផ្ទះនោះហើយពួកនេះមា​នកូន៣នាក់តែ​ការចេញអស់២នាក់នៅជា​មួយគាត់ម្នាក់នឹងពេល​នេះនៅមើលថែពួកគាត់ដេកពេទ្យ។សាក្សី​ដដែលបានបន្តទៀ​តថាក្រុមគ្រួសា​រពួកគាត់នេះគាត់​ធ្វើជាគ្រូខ្មែរហើ​​​យត្រូវប្រជា​ពលរដ្ឋក្នុងភូមិបានចោទប្រកាន់ថាចេះអាប់ធ្មប់នឹងមិនពេ​ញចិត្តចំពោះគ្រួសារពួកគាត់គ្រប់ៗគ្នា។
គួរំលឹកផងដែរថានៅយប់ថ្ងៃទី​៣ ខែមិនា ឆ្នាំ២០២០ វេលាម៉ោងជាង២៣ និង១៥នាទីមានជនសង្ស័យចំ​នួន​២នាក់បងប្អូន​បង្កើតបាន​ជិះ​ម៉ូតូ១គ្រឿងប្រដាប់ដោយកាំបិតក្រង៉ុកចូលទៅកាប់ប្រហាមិនប្រណីដៃទៅលើឈ្មោះមាស សាម៉ន ប្តីមាន​អាយុ៥៦ឆ្នាំប្រពន្ធឈ្មោះវ៉ា ស្រី អាយុ៥៧ឆ្នាំបណ្តាល​អោយរងរបួសយ៉ាង​ធ្ងន់ធ្ងហើយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យ​បង្អែកខេត្តដឹកយកទៅ​សង្រ្គោះនៅឯមន្ទីពេទ្យរុស្សីុភំ្នពេញ។លុះព្រឹកថ្ងៃទី៤ ៣ ២០២០ ជនសង្ស័យម្នាក់ឈ្មាះម៉ម ឯម ភេទប្រុសអាយុ៣២ឆ្នាំ​បានចាប់ខ្លួនចំ​ណែកឈ្មោះម៉ម អន ជា​ប្អូនបានរត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ តាកែវ

spot_img
×