Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​កូរ៉េ​ម្នាក់​ប៊ិះ​រង​កណ្តាប់ដៃ​បុរស​២​នាក់​នៅ​ហូ​ឡង់ ព្រោះតែ​ការរើសអើង​ជាតិ​សាសន៍ យល់ច្រឡំ​ជា​ជនជាតិ​ចិន ដោយសារ​វីរុស Covid-19

spot_img

​នារី​ជា​អ្នកបកប្រែ​ភាសា​ជនជាតិ​កូរ៉េ​ម្នាក់ រស់នៅក្នុង​ប្រទេស​ហូ​ឡង់ ត្រូវបាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ ផ្តោត​គោលដៅ​មកលើ​រូបនាង ហើយ​បាន​ស្រែកថា “ ចិន​!” ហើយ​ព្យាយាម​ដាល់​នាង ពេល​នាង​កំពុង​ជិះ​កង់​។​

Jiye Seong-Yu អាយុ ២៩ ឆ្នាំ បាន​ប្រាប់ BuzzFeed ថា “ វា​ពិតជា​គួរឱ្យខ្លាច​ណាស់ ព្រោះ​វា​យឺត​ពេល​ទៅហើយ ខណៈដែល​ខ្ញុំ​នៅ​ម្នាក់ឯង ហើយ​ខ្ញុំ​នៅតាម​ផ្លូវ​ដែល​ខ្ញុំ​មិនឃើញ​នរណាម្នាក់​នៅក្បែរ​នោះ​សោះ​” ។​

Seong-Yu ដែល​ជិះ​កង់​នៅផ្ទះ​តែម្នាក់ឯង​នៅក្នុង​ទីក្រុង Hague បន្ទាប់ពី​បញ្ចប់​ថ្នាក់​រាំ​មួយ​នៅវេលា​ប្រហែលជា​ម៉ោង ១០ យប់ កាលពី​ថ្ងៃ​ច័ន្ទ បាន​ព្យាយាម​គេច​ចេញពី​កណ្តាប់ដៃ​របស់​បុរស​ទាំង​នោះ ហើយ​ស្ទើរតែ​ដួល​កង់​ជួប​គ្រោះថ្នាក់​។​

​នាង​បាន​ប្រាប់​មិត្ត​រួម​បន្ទប់​របស់​នាង និង​ដាក់​របាយការណ៍​ទៅ​ប៉ូលីស​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​។​

Seong-Yu សង្ឃឹមថា ខ្សែ​វីដេអូ​ឃ្លាំមើល​នឹងត្រូវ​បាន​រកឃើញ​ដោយ​ប៉ូលីស ប៉ុន្តែ​នាង​ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​ទៀត​ទេ រហូត​ទាល់​តែមាន​មនុស្ស​ជាច្រើន​ដាក់​របាយការណ៍​ស្រដៀង​គ្នា​នេះ ទើប​អាចមាន​ប្រសិទ្ធភាព​។​

Seong-Yu ដែល​បានរស់នៅ​ក្នុងប្រទេស​ហូ​ឡង់​អស់​រយៈពេល ៣ ឆ្នាំ​ហើយ បាន​និយាយថា នាង​បាន​ជួបប្រទះ​នឹង​ការរើសអើង​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​អ៊ឺរ៉ុប​ពីមុន ប៉ុន្តែ​ឧប្បត្តិហេតុ​ថ្មីៗ​នេះ​បានធ្វើឱ្យ​នាង​ភ្ញាក់ផ្អើល​ជាខ្លាំង​។​

​នាង​បាន​និយាយថា “ ខ្ញុំ​បានមក​ប្រទេស​ហូ​ឡង់​ជាមួយ​ឪពុកចុង​របស់ខ្ញុំ​ដែលជា​ជនជាតិ​ហូ​ឡង់ និង​ម្តាយ​របស់ខ្ញុំ អស់​រយៈពេល​ជា​យូរ​មកហើយ ។ យើង​មិនដែល​មានបទពិសោធន៍​ទាំងនេះ​ទេ នៅពេលដែល​យើង​មក​ទីនេះ​ជា​ក្រុមគ្រួសារ​។​”

​នាង​បាន​បន្តទៀតថា “ នៅពេលដែល​ខ្ញុំ​នៅ​ជាមួយ​មិត្តភក្តិ​ជនជាតិ​ហូ​ឡង់ វា​មិន​កើតឡើង​ចំពោះ​ខ្ញុំ​ទេ​” ។ មានតែ​កើតឡើង​នៅពេលដែល​ខ្ញុំ​នៅ​ម្នាក់ឯង ឬ​ជាមួយ​មិត្តស្រី​អាស៊ី​ដទៃទៀត​ប៉ុណ្ណោះ​។ ”

Seong-Yu ចង់​លើកកម្ពស់​ការយល់ដឹង​អំពី​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្តោតលើ​ប្រជាជន​ដើមកំណើត​អាស៊ី តាមរយៈ​ការចាប់ផ្តើម​បង្កើត​អង្គការ​ជាមួយ​មិត្ត​កូរ៉េ​នៅក្នុង​ប្រទេស​ហូ​ឡង់​។ នាង​ក៏បាន​ចូល​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចែករំលែក​ពី​ករណី​ដ៏​ជ្រុល​ហួសហេតុ​នេះ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)​

spot_img
×