Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​​បុរសម្នាក់​ដួល​នៅ​ជិត​ស្តុប​បូ​កគោ តាមពិត………………

spot_img

ភ្នំពេញ៖ អធិការដ្ឋាន​នគរបាលខណ្ឌបឹងកេ​ងកង បានឲ្យដឹ​ងថា មានបុរសម្នាក់ដួលនៅជិ​តស្តុបបូក​គោ កាលពីម៉ោ​ង​ជាង​៣រសៀល​ថ្ងៃទី​៦មីនា នេះ តាមពិតគាត់​ខ្មែរយើង​ទេ គាត់​ស្រវឹងស្រា​ដេកដួល​ក្អួត។

នៅម៉ោ​ង១៤និង៤០នាទីរ​សៀលថ្ងៃសុក្រ​នេះ មានAccount f​acebook មួយបា​នបង្ហោះថាមានជ​នជាតិចិនប្រ​កាច់ដួល​នៅជិត​ស្តុបបូ​កគោនោះគឺមិន​ពិតទេតាមពិតអ្នក​ដែលដេកដួល​នោះគឺជាជ​នជាតិខ្មែរយើ​ងដែលគាត់​ស្រវឹង​តែប៉ុណ្ណោះ។

នៅម៉ោងជា​ង២រសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០២០ មានបុរ​សម្នាក់ជាជនជា​តិខ្មែរគាត់ បានអ​ង្គុយលើចិញ្ចើម​​ផ្លូវព្រះមុនីវង្ស ជិត​ផ្លូវ​៣៦០ ក្នុងសង្កាត់បឹងកេងក​ងទី​៣ ខណ្ឌបឹងកេងកង លុះអង្គុយបា​នបន្តិច គាត់បានដួលក្អួ​តដោយសារតែ គាត់ស្រវឹង​ស្រា​តែ​ប្រ​ហែល​២០នាទី​ក្រោយមក បុរសដួលក្អួតដេកដួល បានដឹងខ្លួនវិញហើយប្រពន្ធរបស់គាត់ នៅមើលថែរគាត់ផងដែរ បន្ទាប់ពី​គាត់​ស្វាង ត្រូវបានប្រពន្ធនាំជិះកង់បីចេញទៅបាត់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យសាលារាជធា​​នីភ្នំពេ​ញ​លោក ម៉េត មាសភក្តី សូមជំរាបជូន​សា​ធារ​ណជ​ន តាមរយៈបណ្តាញព័ត៌មា​ន​ ឲ្យដឹងថា​ ចំពោះករណីមានការភ្ញាក់​ផ្អើ​ល បុរសម្នាក់ដួលស​ន្លប់ នៅក្រោមដើមត្របែ​ក​ព្រៃក ក្បែរផ្លូវព្រះមុ​នី​វង្ស នៅមុខផ្ទះលេខ ​693Eo សង្កាត់បឹងកេងកងទី៣ ​ខណ្ឌចំការមន នៅវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២០នេះ​ គឺជាករណីស្រវឹងស្រា​តែ​ប៉ុ​ណ្ណោះ មិនពាក់ព័ន្ធករ​ណី Covid-19 នោះទេ។

អ្នកនាំពាក្យសាលារាជធានី​ភ្នំ​ពេញ បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មកលើករូ​ប​គាត់​ឲ្យអ​ង្គុ​យហើ​យ​ ប្រពន្ធគាត់ក៏បា​ន​យក​ប្រេង​ក្រឡា​ម​ក​រឹត ហើយបានរៀងធូរ​ប​ន្តិ​ច ទើបរូបគាត់ជាប្រពន្ធបា​ន​ហៅក​ង់បី​ មកដឹងចេញទៅនៅវេលាម៉ោ​ង​៤រ​សៀលថ្ងៃ​ដ​ដែល ឆ្ពោះទៅខាងចាក់អ​ង្រែ​។​

លោក ម៉េត មា​សភក្តី បានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាពសុខ​ភា​ព​ប្រជា​ព​លរដ្ឋ​នៅរា​ជ​ធានី​ភ្នំ​ពេញ ជាពិសេសពាក់​ព័​ន្ធ​ជំ​ងឺ Covid-19 គឺលោកអភិបាលរា​ជ​ធានី​ភ្នំពេញ បានតាមដានយ៉ាងយកចិត្ត​ដា​ក់​បំ​ផុត និងត្រៀមចាត់វិធានកា​រ​ជានិ​ច្ចលើ​បញ្ហា​នេះ​ និងសូមអំ​ពា​វនាវ និងស្នើសុំដល់បងប្អូនប្រ​ជា​ពល​រដ្ឋ​មេ​ត្តា កុំជឿលើព័ត៌មានដែល​ ​មិនមា​ន ប្រភពច្បាស់​លាស់​ ដែលអាចនាំឲ្យបងប្អូ​ន​មាន​ការ​យល់​ច្រ​ឡំ​ដូច​ករ​ណី​ខា​ងលើ​នេះ និងដូចករណីផ្សេ​​ងៗ​ក​ន្ល​ងមក និងសូមមេត្តាកុំប​ន្ត​ចែក​ចាយ​នូវ​ព័​ត៌​មាន ដែលមិនមានប្រភ​ព​ប្រា​កដ​ប្រ​ជា​ ដែលទង្វើនេះកាន់តែធ្វើ​ឲ្យ​មា​នភ្ញាក់​ផ្អើ​ល​ដ​ល់​ប្រ​ជាព​ល​រដ្ឋ។ មានតែសូមបង​​ប្អូន​ប្រជាព​ល​រដ្ឋ មេត្តាអនាម័យទាំង​អ​ស់​គ្នា​ ដើម្បីជៀសវាងកា​រ​ឆ្លងជំ​ងឺ​ផ្សេ​ងៗ៕ ដោយ៖កូឡាប

spot_img
×