Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មី​យ៉ាន​ម៉ា និង​បង់​ក្លា​ដេស កំណត់ពេល ២​ឆ្នាំ​ដើម្បី​បញ្ជូន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ត្រឡប់​ទៅ​វិញ​ឲ្យអស់​

spot_img

ប្រទេស​បង់​ក្លា​ដេស និង​មី​យ៉ាន​ម៉ា បាន​ព្រមព្រៀង​គ្នា​លើ​រយៈពេល ក្នុង​ការបញ្ជូន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់ ត្រឡប់​ទៅ​កាន់​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​បើ​តាម​ការបញ្ជាក់​រប​ស់បង់​ក្លា​ដេស បានឲ្យដឹងថា មី​យ៉ាន​ម៉ា យល់ព្រម​ទទួល​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ១.៥០០​នាក់​ឲ្យ​ត្រឡប់​ទៅ​វិញ​ជា​រៀងរាល់សប្តាហ៏ ហើយ​ពួកគេ​គ្រោង​នឹង​បញ្ជូន​ជនជាតិដើម​ទាំង​នោះ​ត្រឡប់​ទៅ​មី​យ៉ាន​ម៉ា​វិញ​ឲ្យអស់​ក្នុងរយៈពេល​
២​ឆ្នាំ​។​

​បង់​ក្លា​ដេស​បញ្ជាក់ថា ខ្លួន​នឹង​បញ្ជូន​អ្នក​ដែល​មាន​គ្រួសារ ព្រម​ទាំង​កុមារ​កំព្រា និង​កុមារ​ដែល​កើត​មក​ដោយសារតែ​ការចាប់រំលោភ ឲ្យ​ត្រឡប់​ទៅមុន​។​

​ទោះយ៉ាងណា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​កំពុង​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេស​បាន​សំដែង​ការព្រួ​យ បារម្ភ​ពី​ការ​ត្រឡប់​ទៅកាន់​ប្រទេស​មី​យ៉ាន​ម៉ា​វិញ​។​

​សូម​រំលឹក​ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម ច្រើនជាង ៧៤០.០០០ បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដេស ដើម្បី​គេច​ពី​អំពើហឹង្សា​ដែល​កើតឡើង​នៅក្នុងរ​ដ្ឋ​រ៉ា​ឃីន​។​

​បើ​តាមរ​បាយ​ការណ៏​ក្រុម​មនុស្សធម៌ បានឲ្យដឹងថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជិត ៧.០០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​អំពើហិង្សា​ផ្ទុះឡើង​កាលពី​ខែ​សីហា ឆ្នាំ ២០១៧​មក​៕ សុភ័ក្ត្រ​

spot_img
×