Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ស្វាគមន៍​ក្រុម​ទម្លាក់យោង​ឡើង​ប៉ោង​មុខ​

spot_img

​ភ្នំពេញ​: ក្រុម​ទម្លាក់យោង​ម្នាក់ ក្នុងចំណោម​៣​នាក់ ត្រូវ​ចោមរោម​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង ឡើង​ប៉ោង​មុខ បន្ទាប់ពី​ក្រុម​បាត​សង្គម​នេះ ទម្លាក់​កញ្ចប់​មាស ហើយ​ប្រើល្បិច​បបួល​ស្ត្រី​ម្នាក់ ជិះ​ចេញ​កន្លែងកើតហេតុ លួងលោម​ដោះយក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ។​

​នារី​កម្មការិនី​រោងចក្រ​ម្នាក់​ត្រូវគេ​ល្បួង ដោះដូរ​យក​គ្រឿងអលង្ការ​សរុប​ជាង​១​ពាន់​ដុល្លារ នា​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

​ជនរងគ្រោះ​ឈ្មោះ ឆាន់ ស្រី​និ​ច ភេទ​ស្រី អាយ ២៥​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ប្តី​ឈ្មោះ វាសនា​អាយុ​២៧​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ភ្នំពេញ​។

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​ហូបបាយ រួច​បំណង​ចូលទៅ​ខាងក្នុង​រោងចក្រ​វិញ នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោមចៅ​ទី​២ ក៏​ឆ្លៀត​ដើរទៅ​កន្លែង​លក់​ដង្កៀប កៀប​សក់ លក់​នៅខាងមុខ​រោងចក្រ ជួប​ស្ត្រី​ជនសង្ស័យ​ម្នាក់​ដើរមក​សួរ រឿង​មាន​គេ​ជ្រុះ​កញ្ចប់​មាស រហូត​ទាក់​អារម្មណ៍​បាន គេ​ក៍​បបួល​ជិះ​ចេញ រហូត​គេ​លួងលោម​ដោះយក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ជនសង្ស័យ​ទុក​កញ្ចប់​លោហៈ ពណ៌​ក្រហម (​ខ្សែក​កាឡៃ​)​ឲ្យ​មួយ​ខ្សែ ហើយ​ជនសង្ស័យ​៣​នាក់ ស្រី​២​នាក់ ប្រុស​១​នាក់ គេចខ្លួនបាត់ នៅសល់​ជនសង្ស័យ​ម្នាក់ រៀបនឹង​ចាកចេញ ជនរងគ្រោះ ទាញ​កញ្ចប់​មក​មើល ដឹងថា​កាឡៃ ស្ទុះ​ចាប់​កន្ទុយ​ម៉ូតូ​ជាប់ ស្រែក​ទ្រហោយំ ផ្អើល​អ្នកភូមិ​មកជួយ​ចាប់​ជនល្មើស​ស្វាគមន៍​យ៉ាង​ចាស់ដៃ ទើប​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​បន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×