Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់បន្ថយ​ការចំណាយ​របស់​ក្រសួង​ស្ថាប័នរដ្ឋ សម្រាប់​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ដល់ ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ ក្នុងការ​កាត់បន្ថយ​ការចំណាយ ដើម្បី​សន្សំ​ថវិកា សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​រលាក​ផ្លូវ​ដ​ង្ហើ​ប​ធ្ងន់​ធ្រ (COVID-19) និង​ទប់​ទាល់​ផលប៉ះពាល់ អវិជ្ជមាន​លើក​សេដ្ឋកិច្ចជាតិ​។​

​បើតាម​ចេញ​សារាច​ណែនាំ ស្តីពី​ការអនុវត្តន៍​កាត់បន្ថយ​ចំណាយ សម្រាប់​ក្រសួង​ស្ថាប័ន​ទាំងអស់​របស់​រដ្ឋ សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០​នេះ តម្រូវ​ឲ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់​អនុវត្ត​ដូចជា គ្រប់គ្រង​ចំណាយ​បន្ទុក​បុគ្គលិក ឲ្យ​ម៉ឺងម៉ាត់​បំផុត ដោយ​អនុវត្តន៍​គោលការណ៍​រើស​ថ្មី ត្រឹម​ស្មើនឹង​ចំនួន​ចូលនិវត្តន៍ ពោល​រក្សា​ចំនួន​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល យោធា និង​នគរបាល​ដូច​នៅក្នុង​ឆ្នាំ ២០១៩​។ កាត់​សន្សំ​ចំណាយ បេសកកម្ម​ក្រៅប្រទេស​៥០% ចំពោះ​ក្រសួង​ស្ថាប័ន​ទាំងអស់ លើកលែងតែ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និង​ក្រសួងពាណិជ្ជកម្ម កាត់​ត្រឹម​២៥%​។ កាត់​សន្សំ​ចំណាយ​លើ​សម្ភារ​ការិយាល័យ ១៥% គ្រប់​ក្រសួង​ស្ថាប័ន​។ កាត់បន្ថយ​ចំណាយ​សម្ភារ និង​បរិក្ខារ​បច្ចេកវិទ្យា​ព័ត៌មាន​១៥% គ្រប់​ក្រសួង​ស្ថាប័ន​។ កាត់​សន្សំ​ចំណាយ​ប្រេងឥន្ធនៈ និង​ប្រេងរំអិល​១៣% សម្រាប់​គ្រប់​ក្រសួង​ស្ថាប័ន​។​ព្យួរ​ការអនុវត្តន៍​រាល់​ការទិញ​រថយន្ត សម្រាប់​បម្រើ​ការងាររដ្ឋបាល​របស់​គ្រប់​ក្រសួង​ស្ថាប័ន លើកលែងតែ​ការទិញ​រថយន្ត​អគ្គិភ័យ រថយន្ត​ដឹក​ឱសថ​ជាដើម ដើម្បី​បំពេញតម្រូវការ​ជា​ចាំបាច់ ក្នុង​ការផ្តល់​សេវាសាធារណៈ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×