Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តកំពត រក​ដំណោះស្រាយ ឆ្លើយតប​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍ ក្រៅ​ប្រព័ន្ធតុលាការ​

spot_img

​កំពត​៖ ​រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​លើក​ទី​២ រក​ដំណោះស្រាយ ឆ្លើយតប​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍ មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​កំពង់​គ្រែង​ស្រុក​ទឹកឈូ​ខេត្តកំពត​។​

​រសៀល​ថ្ងៃទី​០៦​ខែ មីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ រក​ដំណោះស្រាយ ដើម្បី​ឆ្លើយតប ការស្នើសុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​លើ​បញ្ហា​ទំនាស់​ដីធ្លី ដែល​ពាក់ព័ន្ធ​ព្រំ​ផ្លូវ និង​លំនៅស្ថាន​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍​ដែលមាន​ភាព​រ៉ាំរ៉ៃ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក ស្ថិតនៅ​ទីតាំង​មូលដ្ឋាន​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​ខេត្តកំពត​។​

​កិច្ចប្រជុំ​ក្រោម​កិច្ចដឹកនាំ​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី លោក​ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត​ទទួលបន្ទុក​ការងារ​ដីធ្លី ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ និង​ស្រុក​ទឹកឈូ និង​ប្រជាពលរដ្ឋ​ដែលជា​ភាគី​ស្នើសុំ​រក​ដំណោះស្រាយ សរុប​៣៣​នាក់​។​

​សូមបញ្ជាក់ថា បញ្ហា​ទំនាស់​ដីធ្លី ដែល​ពាក់ព័ន្ធ​និង​ព្រំ​ផ្លូវ និង​លំនៅស្ថាន​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដីឡូត៍ ខាងលើនេះ​ដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំឱ្យ ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ជូន​ពួកគាត់​។ ត្រូវបាន​រដ្ឋបាលខេត្ត​កំពត​ក្រោម​កិច្ច ដឹកនាំ​ប្រជុំ​សម្របសម្រួល រក​ដំណោះស្រាយ ដោយ​លោក​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត រវាង​ភាគី​ទំនាស់​ម្ចាស់​ដីឡូត៍ និង​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​រួចមកហើយ តែ​លទ្ធផល​រងចាំ​ការ​ចម្លើយ ពី​ម្ចាស់​ដីឡូត៍​ដោយ​ភាពអវិជ្ជមាន ក្នុង​ការរក​ដំណោះស្រាយ​។ ហើយ​កិច្ចប្រជុំ​នៅពេលនេះ​ក្នុង គោលបំណង​សំខាន់ គឺ​រក​ដំណោះស្រាយ​ឲ្យ​បាន​ជោគជ័យ ក្នុង​គោលការណ៍​ឈ្នះ​ឈ្នះ ទាំងសងខាង នៃ​ភាគី​ទំនាស់ តាម​លទ្ធភាព​ក្រៅ​ប្រព័ន្ធតុលាការ​៕ ដោយ​៖​កូ​ឡាប​

spot_img
×