Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទេស​ច​រ អន្តរជាតិ​ចំនួន ៥,៦ លាន​នាក់ , ចិន ស្ថិត​លំដាប់​ទី​១

spot_img

ភ្នំពេញ​៖ គួរកត់សម្គាល់​ផងដែរ​ថា នៅក្នុង​ឆ្នាំ ២០១៧ កម្ពុជា​ទទួលបាន​ទេស​ច​រ អន្តរជាតិ​ចំនួន ៥,៦ លាន​នាក់ កើនឡើង ១១,៦% ក្នុងនោះ​ទេសចរ​ចិន ស្ថិត​លំដាប់​ទី​១ មាន​ចំនួន​ជាង ១,២ លាន​នាក់ កើនឡើង ៤៦% ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន អាកាសចរណ៍​ចំនួន ១៥ ក្រុមហ៊ុន (​កម្ពុជា​មាន ៣ ក្រុមហ៊ុន និង​ចិន​មាន ១២ ក្រុមហ៊ុន​) ដែល​បាន​ធ្វើ​ប្រតិបត្តិការ ហោះហើរ​ទៀងទាត់ (Scheduled Flights) ភ្ជាប់​រវាង​កម្ពុជា​-​ចិន មាន​ចំនួន ១៥៥ ជើង ក្នុង​មួយ​សប្ដាហ៍ និង​ជើងហោះហើរ​ពិសេស Charter Flight ដែល​មាន​ប្រមាណ ៥០ ជើង​ទៀត ក្នុង​មួយ​សប្តាហ៍​។

​បើ​តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០២០ ការមកដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ អាច​នឹង​កើនឡើង​ដល់​ប្រមាណ ៧​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន យ៉ាងតិច ២​លាន​នាក់ ដោយ​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥.០០០ លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​ជិត ១ លាន នាក់ ។​

​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួង​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​យូ​ណាន ប្រទេស​ចិន ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ទេសចរណ៍ ជួបពិភាក្សា​ជាមួយ​លោកស្រី Wen Shuqiong អនុប្រធាន​គណៈកម្មកា​រ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​យូ​ណាន លោក Zhang Jinglong ប្រធាន​វិទ្យាស្ថាន ទេសចរណ៍ និង​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​យូ​ណាន និង​តំណាង​ក្រុមហ៊ុន​វិនិយោគ​មួយចំនួនទៀត​។​

​កិច្ចពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ ឈរ​លើ​យុទ្ធសាស្ត្រ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” ដោយ​ភាគី​ចិន​បាន​សន្យា​ផ្តល់​បទពិសោធន៍​ក្នុង​ការរៀបចំ​ដំណើរការ វិទ្យាស្ថាន​ទេសចរណ៍​កម្ពុជា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។ ភាគី​ទាំងពីរ​សំដែង​ការគាំទ្រ និង​ប្តេជ្ញា​អនុវត្ត​ឲ្យបាន​ល្អ​លើ​គោលនយោបាយ “​ខ្សែក្រវ៉ាត់ និង​វិថី​” និង​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង ដែល​នឹង​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បំរើ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅតាម​បណ្តា​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ ក៏ដូចជា​នៅ​កម្ពុជា​។ នា​ឱកាស​នោះ ក៏​មាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ជំរុញ​ការបណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការសិក្សា ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ ខេត្ត​យូ​ណាន ហើយ​ភាគី​ចិន​បាន​ឯកភាព​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ដំណើរការ​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Chen Shun អភិបាលរង​ខេត្ត​យូ​ណាន ថ្នាក់ដឹកនាំ​ខេត្ត​យូ​ណាន និង​សហការី​។ នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ (​កម្ពុជា​-​ចិន​) បាន​រំលឹក​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ ប្រវត្តិ​នៃ​ទំនាក់ទំនង​ដ៏​យូរលង់ ជា​បងប្អូន និង​ជា​មិត្ត​ដ៏​ជិតស្និត និង​ជឿ ជាក់ ទុកចិត្ត​គ្នា រវាង​ប្រទេស​ទាំង​ពីរ ពិសេស អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​។ ភាគី​ទាំងពីរ បាន​ប្តេជ្ញាចិត្ត​រួម​គ្នា​បន្ត​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​របស់​ប្រទេស​ទាំង​ពីរ​ប្រកបដោយ និរន្តរភាព និង ការទទួលខុសត្រូវ តាមរយៈ​ការជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក កិច្ចសហកា​រលើ​ការបណ្តុះបណ្តាល ធនធានមនុស្ស និង​ការ គាំទ្រ​គម្រោង​របស់​វិនិយោគិន​ខេត្ត​យូ​ណាន​ក្នុង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​នៅ ខេត្ត សៀមរាប រាជធានី​ភ្នំពេញ និង​តំបន់ឆ្នេរ​។ ក្នុងជំនួប​នោះ ក្រុម​អ្នកវិនិយោគ​មួយចំនួន​របស់​ចិន​ក៏​បាន​សំដែង​ការគាំទ្រ និង​ត្រៀម​ខ្លួន​ជា ស្រេច​ក្នុង​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​សៀមរាប ភ្នំពេញ និង​កោះកុង និង​តំបន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×