Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ ការអនុវត្ត​វិធានការ​បង្ការ​ជំងឺឆ្លង​ផ្សេងៗ ក្នុង​ខេត្តសៀមរាប និង​ទប់ស្កាត់​រាល់ ព័ត៌មាន​ក្លែងក្លាយ ជំងឺ​រលាក​ផ្លូវដង្ហើម​Covid-19

spot_img

សៀមរាប​៖ ថ្ងៃសុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តសៀមរាប លោក​ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​ផ្លូវដង្ហើម​Covid-19 នៅក្នុង​ខេត្តសៀមរាប ។​

​កិច្ចប្រជុំ​ដោយមាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​, តំណាង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក (US CDC ), តំណាង​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជម្ងឺឆ្លង​កម្ពុជា (C CDC ), តំណាង​អង្គការ​សុខភាព​ពិភពលោក​, តំណាង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ព្រមទាំង​មេបញ្ជាការរង​កងកម្លាំង​ប្រដាប់អាវុធ តំណាង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។

​ការបើក​កិច្ចប្រជុំ​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការទប់ស្កាត់​ចំពោះ​ស្ថានភាព​ថ្មីៗ និង​ការបង្ការ​នៃ​ជំងឺឆ្លង​ផ្សេងៗ ជាពិសេស ការ​ក្តាប់​នូវ​ព័ត៌មាន​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម Covid-19
​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ក៏បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវដង្ហើម Covid-19 នៅតាម​បណ្តា​ប្រទេស នៅលើ​ពិភពលោក​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ជម្រាបជូន​អង្គប្រជុំ​ថា​ក្រុមការងារ​របស់លោក​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​ជម្ងឺ​រលាក​សួត Covid-19​ហើយ​គិត​មកដល់ពេលនេះ សម្រាប់​ប្រទេស​កម្ពុជា និង​ខេត្តសៀមរាប​យើង​នៅ​មិនទាន់មាន​ករណី​ឆ្លង​នេះ​នៅឡើយ​ទេ​។

​លោក​អភិបាលរង​ខេត្ត បាន​ណែ​នាំទៅ​ក្រុមការងារ ពាក់ព័ន្ធ​ទាំងអស់​របស់ ខេត្ត​ធ្វើការ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ នូវ​ព័ត៌មាន ដែល​កំពុងមាន​ជាក់ស្ដែង ដែល​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា យើង​ទាំងមូល​ពុំទាន់​មាន​ករណី​ឆ្លង​មេរោគ​នេះឡើយ ផ្ទុយ​មកវិញ​ក្រុមការងារ​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់ ទប់ស្កាត់​នូវ​រាល់ ព័ត៌មាន​ក្លែងក្លាយ​ដែល ទទួលបាន​ពី​ប្រភព​មិន​ច្បាស់លាស់ ដែល​ធ្វេ​ី​ការផ្សាយ​នោះ​ធ្វើឱ្យ សាធារណជន​មានការ​យល់ច្រឡំ មានការ​ភ័យខ្លាច នៅក្នុង​ខេត្ត​ក៏ដូចជា នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូល​ដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×