Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​សំណាក​ជនជាតិ​ចិន​២​នាក់ ទៅពិនិត្យ​រក​COVID-19 ម្តងទៀត ឲ្យ​ច្បាស់ នៅ​ប៉ា​ស្ទ​រ័​

spot_img

ភ្នំពេញ​៖​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ផ្សាយ​ព័ត៌មាន​ថា ​នៅ​ល្ងាច​ម៉ោង ១៦:៤៩​នាទី ថ្ងៃទី ៦ ខែមីនា ឆ្នាំ​២០២០ នាយកដ្ឋាន​ជំងឺឆ្លង សហការ​ណ៍​ជាមួយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​(RRT)​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កា​រិ​.​ស្រុក​ប្រតិ​ប​តិ្ត​សែន​សុខ និង​មណ្ឌល​សុខភាព​ភ្នំពេញ​ថ្មី ដឹកនាំ​ដោយ​លោក​បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អង្កេត​តាមដាន និង​ធ្វើការ​វាយតម្លៃ​ម្តងទៀត​លើ​ករណីនេះ និង​បានមក​យក​វត្ថុ​វិភាគ​ពី​ជន​ជាតិចិន​ទាំង​២​នាក់​នោះ ដើម្បី​យកទៅ​ពិនិត្យ​រក​COVID-19 ឲ្យ​ច្បាស់​នៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​ប៉ា​ស្ទ​រ័ក​ម្ពុ​ជា​។

ជា​លទ្ធផល​បឋម​តាម​ការសាកសួរ និង​ពិនិត្យ​រោគសញ្ញា​បាន​ឲ្យ​ដឹងថា ករណីនេះ​ពុំមាន​អា​ការៈឈឺ និង​មិនមាន​រោគសញ្ញា ណាមួយ ត្រូវ​ជាមួយ​និយមន័យ​ដែល​ផ្តល់​ដោយ ក្រសួងសុខាភិបាល​នោះទេ​។​

ជា​ចុងក្រោយ​យើង​បានផ្ដល់​ការអប់រំ ដល់​ករណី​ជនជាតិ​ចិន ហេ​ី​យ​ធ្វើការ​តាមដាន​សុខភាព​រយៈ​១៤​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ដែល​គាត់​មកដល់​ប្រទេស​កម្ពុជា​។ ក្នុងអំឡុងពេល​១៤​ថ្ងៃ​ដដែល​នេះ ប្រសិនបើ​គាត់​មាន​រោគសញ្ញា ក្ដៅខ្លួន ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​រាយការណ៍ មក​មន្ត្រី​សុខាភិបាល​(115) ឬ​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​មន្ត្រី​សុខាភិបាល​ទៅយក​សំណាក​ភ្លាម​។ យើង​បាន​អប់រំ​អំពី អនាម័យ​ក្នុង​ការរស់នៅ​ក្នុងផ្ទះ ឬក៏​ចេញ​ទៅតាម​ទីសាធារណៈ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យេ​ី​ង​នៅ​មិនទាន់​រក​ឃេ​ី​ញ​ករណី​ថ្មី​នៅ​ឡេ​ី​យ​ទេ យេ​ី​ង​នៅតែ​រក្សា ១​ករណី ដដែល ដែល​គាត់​ជា​ជន​ជាតិចិន ហេ​ី​យ​គាត់​បាន​ព្យាបាល​ជា​សះ​ស្បេ​ី​យ​ដោយ​គ្រូពេទ្យ​នៅ​ក្រុងព្រះសីហនុ និង​បាន​វិល​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី ១០ កុម្ភ​: ២០២០ ។ យេ​ី​ង​បាន​ធ្វេ​ី​តេស្ត​កេ​ី​ន​ដល់ ៤២៥ ករណី តែ​មិនបាន​រក​ឃេ​ី​ញ​វិជ្ជមាន​មេរោគ COVID-19 នោះទេ ។ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់ ៤​នាក់ និង ៤០​នាក់​ប៉ះពាល់​ប្រយោល ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន ដែល​តម្រូវឱ្យ​គាត់​នៅ ដោយឡែក​ពី​គេ​ចំនួន ១៤​ថ្ងៃ និង​តាមដាន​សុខភាព​នោះ រហូត​ពេលនេះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​នៅ​ឡេ​ី​យ​ទេ ។ យេ​ី​ង​នៅតែ​បន្ត​ធ្វេ​ី​ការងារ​ខាង​លេ​ី​នេះ​ដោយ សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​អង្គការ​សុខភាព​ពិភពលោក WHO មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក USCDC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា IPC ៕ ដោយ​៖​កូ​ឡាប​

spot_img
×