Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​ដាច់​ហ្វ្រាំង បុក​រះ​រថយន្ត​៤​គ្រឿង​

spot_img

(​ព្រះសីហនុ​)៖ មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ចំនួន​៥​គ្រឿង​បុក​ប៉ះ​បន្ត​គ្នា បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បាន​ដាច់​ហ្វ្រាំង​នៅ​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ​ក្រុងព្រះសីហនុ វេលា​ម៉ោង 3 កន្លះ រសៀល​ថ្ងៃទី 6​មិនា​2020​។ សមត្ថកិច្ច​ប្រាប់ថា មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ និង​ថា​ករណីនេះ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​។

បើតាម​នគរបាល​ជំនាញ​បញ្ជាក់ថា ត្រង់ចំណុច​នេះ​ជា​ផ្លូវ​កោង​និង​ចំណោត ងាយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​ការបើកបរ​លឿន មិន​ប្រុង​ប្រ​យ​ត្ន័​។​

​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត​ដឹក​កុងតឺន័រ ១​គ្រឿង​ម៉ាក FUSO ពណ៌​បៃតង ពាក់​ផ្លាកលេខ ភ្នំពេញ 3D-3192 បើកបរ​ឈ្មោះ ស៊ី ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​កើត​ឆ្ពោះទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ រថយន្ត​ដាច់​ហ្វ្រាំង បាន​ជ្រុល​ទៅជា​បន្តបន្ទាប់​រថយន្ត ៤​គ្រឿង​មាន​ទិសដៅ​ស្របគ្នា​រួមមាន​៖ ១ រថយន្ត​ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ ព្រះសីហនុ​2A-8562 អ្នកបើកបរ​ឈ្មោះ យ៉ុ​ក សុខ​ហុង​ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ បើកប​រថយន្ត ស្នាក់នៅ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២ រថយន្តស្ទូច​ម៉ាក FUSO ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-7907 (​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ដូនពេញ​) ចំណែក​អ្នកបើកបរ​ឈ្មោះ ផុន សុភាព ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ ស្នាក់នៅ​សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ៣ រថយន្ត​ម៉ាក TICO ពណ៌ ឈាមជ្រូក ពាក់​ផ្លាកលេខ កណ្ដាល 2A-0664 អ្នកបើកបរ​ឈ្មោះ ប៉ែន ហឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ៤ រថយន្ត​ម៉ាក INNOVA ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BD-1389 អ្នកបើកបរ​ឈ្មោះ យ៉ុ​ន យេន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ធ្ងន់​ត្រង់​ជើង​ម្នាក់ ឈ្មោះ ស៊ី ធឿន អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។​

​រីឯ​វត្ថុតាង​រថយន្ត​ចំនួន ៥​គ្រឿង ខូចខាត​កម្រិត (​ធ្ងន់​៤​គ្រឿង ស្រាល​១​គ្រឿង​) ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×