Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់ តែ​បែប​មិន​រួចខ្លួន​ទេ​! មន្ត្រី​បំផ្លាញ​ជាតិ អភិបាលស្រុក​អូ​រាំង និង​បក្ខពួក ឃុបឃិត​គ្នា​លួច​ដី​រដ្ឋ​លក់​គិត​ជា​លុយ​រាប់សិប​លាន​ដុល្លារ​

spot_img

​អភិបាលស្រុក​អូ​រាំង​ខេត្ត​មណ្ឌល​គី​រី លោក សៀក មុន្នី និង​បក្សពួកជាង​១០​នាក់ ត្រូវបាន​រកឃើញថា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​ដី​រដ្ឋ​លក់​ស្មើនឹង​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ ។ ក្នុងនោះ បានរៀបចំ​ឯកសារ​ខុសច្បាប់ វាយ​ត្រា​មុន ទាំង​គ្មាន​ថ្ងៃខែ​ជាដើម ។​

​នេះ​បើ​យោងតាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បង្ហោះ​លើ Facebook ផ្លូវការ​របស់លោក កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

«​អភិបាលស្រុក​អូ​រាំង​ខេត្ត​មណ្ឌល​គី​រី​លួច​ដី​រដ្ឋ​រាប់សិប​លាន​ដុល្លា​!

​ក្រោម​ការស្រាវជ្រាវ​ស៊េ​ី​ប​អង្កេត យ៉ាង​ល្អិតល្អន់ ខ្ញុំ​បាន​ពិនិត្យ​លេ​ី​ភស្តុតាង ឃេ​ី​ញ​ថា អភិបាលស្រុក​អូ​រាំង លោក សៀក មុន្នី និង​បក្សពួក ជាង​១០​នាក់ រៀបចំ​ឯកសារ​ខុសច្បាប់ វាយ​ត្រា​មុន ទាំង​គ្មាន​ថ្ងៃខែ សហការគ្នា​ជា​ប្រព័ន្ធ លួច​ដី​របស់​រដ្ឋ​រាប់រយ​ហិកតា ស្មេ​ី​នឹង​ទឹកប្រាក់​រាប់សិប​លាន​ដុល្លា ៖

​មន្ត្រី​ពាក់ព័ន្ធ​ដែល​លួច​ដី​រដ្ឋ​មានឈ្មោះ​ដូចខាងក្រោម​

1/ លោក ខាត់ សាក់ មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​ខេត្ត​មណ្ឌល​គី​រី មានឈ្មោះ​លេ​ី​ឯកសារ​ខុសច្បាប់​ដេ​ី​ម្បី​យក​ដី​របស់​រដ្ឋ​

2/​លោក សុខ សុ​វណ្ណា​រិ​ទ្ទ ជា​នាយករងរ​ដ្ធ​បាល​សាលាស្រុក​អូ​រាំង​មានឈ្មោះ​លេ​ី​ឯកសារ​ខុសច្បាប់​ដេ​ី​ម្បី​យក​ដី​របស់​រដ្ឋ​

3/​លោក យាន សុខ ជា​ប្រធានរ​ដ្ធ​បាល​សាលាស្រុក​អូ​រាំង​មានឈ្មោះ​លេ​ី​ឯកសារ​ខុសច្បាប់​យក​ដី​របស់​រដ្ឋ​

4/​លោក សាលី ប៉ោ ជា​មន្ត្រី​ក្នុង​សាលាស្រុក​អូ​រាំង មានឈ្មោះ​លេ​ី​ឯកសារ​ខុសច្បាប់​ដេ​ី​ម្បី​យក​ដី​របស់​រដ្ឋ​

5/​លោក ង៉ែត បុ​ន​ធឿន យក​ពី​ម​ន្រី​ពន្ធនាគារ​ខេត្ត​មានឈ្មោះ​លើ​ឯកសារ​ខុសច្បាប់​ដេ​ី​ម្បី​យក​ដី​រដ្ឋ​

6/​លោក កែវ ប៊ុនថន ជា​អ្នក​ឈរឈ្មោះ​អោយ​លោក​អភិបាលស្រុក​អូ​រាំង យ​កម​ន្រី​ក្នុង​សាលាស្រុក​រៀប​ឯកសារ​ខុសច្បាប់​យក​ដី​រដ្ឋ​

​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុងការ​ចុះហត្ថលេខា រៀបចំ​ឯកសារ​ខុសច្បាប់​រួមមាន​

1/​អភិបាលស្រុក សៀក មុន្នី «​មាន​ភស្តុតាង​ជា​សំឡេង​ដែល​បញ្ជា​ដោយ​ខុសច្បាប់ អោយ​កូនចៅ​ក្រោម​ឱវាទ​ចុះហត្ថលេខា បោះត្រា លេ​ី​ឯកសារ​ដី ចំហ ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី​» ហេ​ី​យ​ខ្លួនឯង​ក៏​បោះត្រា​ខុសច្បាប់ លេ​ី​លិខិត​ខុសច្បាប់​

2/​មេភូមិ​ពូ​វ៉ាង ឈ្មោះ អ៊ុង សេរី​វុទ្ធី « ចុះហត្ថលេខា​ខុសច្បាប់​លេ​ី​លិខិត​ដីធ្លី​របស់​រដ្ឋ​ដោយ​ចំហ ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី​»

3/​មេឃុំ​សែន​មនោ​រម្យ ឈ្មោះ ថ្វា​ន់​ត្រែ​ល « ចុះហត្ថលេខា​បោះត្រា ខុសច្បាប់​លេ​ី​លិខិត​ដីធ្លី​របស់​រដ្ឋ​ដោយ​ចំហ​ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី​»

4/​មេភូមិ​ពូ​ហ្យា​ម ឈ្មោះ ញ៉ា​ង ម្យ​ក់ « ចុះហត្ថលេខា​ខុសច្បាប់​លេ​ី​លិខិត​ដីធ្លី​របស់​រដ្ឋ​ដោយ​ចំហ ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី​»

4/​មេឃុំ​ស្ដីទី ឈ្មោះ ច្រូត ខន « ចុះហត្ថលេខា​ខុសច្បាប់​លេ​ី​លិខិត​ដីធ្លី​របស់​រដ្ឋ​ដោយ​ចំហ ថ្ងៃ ខែ ឆ្នាំ និង​ចំហ​ទំហំ​ដី​»

​ករណីនេះ​ជា ការបំពាន​អំណាច ជាការ​ប្រេ​ី​អំណាច​ដោយ​ទុច្ចរិត​លួច​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយមាន​ឯកសារ​ខុសច្បាប់ ជា​ភស្តុតាង​សរុប ៥០​សន្លឹក ។​

​ករណីនេះ​នឹងត្រូវ​បញ្ជូនទៅ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​ដេ​ី​ម្បី​ពិនិត្យ​។​

​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​សូម​អំពាវនាវ​ដល់​សាធារណជន សូម​ផ្អាក ការទិញ​អចលនទ្រព្យ​ដី នៅ​តំបន់​ស្រុក​អូ​រាំង ខេត្ត​មណ្ឌល​គី​រី ប្រសិនជា​ពិនិត្យ​ឃេ​ី​ញ​ឯកសារ​ពាក់ព័ន្ធ​ដូចខាងក្រោម​នេះ ព្រោះនេះ​ជា​ឯកសារ​ខុសច្បាប់​ទេ​។​»

​ពាក់ព័ន្ធ​នឹង​ករណី​លួច​ដី​រដ្ឋ​លក់​ដ៏​សាហាវ ពី​សំណាក់​ក្រុមមនុស្ស​ជា​បក្ខពួក​ខាងលើនេះ បន្ទាប់មក លោក វិ​ល្លាម ក៏បាន​បង្ហោះ​សារ​ដ៏​រសើប​យ៉ាងខ្លី​ថា​៖ «​ទោះ​មាន​ស្លាប​ក៏​ពិបាក​ហោះ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×