Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រី្ត​ការិ​យា​ល័យ​អគ្គិ​ភ័យ ៣​នាក់ បាន​រង​របួស​ក្នុង​ករណី អគ្គិ​ភ័យ​ឆាប​ឆេះ​ផ្ទះ២​៧​ខ្នង នៅ​ខណ្ឌ​ដូន​ពេញ

spot_img

ភំ្នពេញ ៖ ផ្ទះ​ពល​រដ្ឋ​២៧​ខ្នង ត្រូវ​បា​នអគ្គិ​ភ័យ​ឆាប​ឆេះ ដោយ​មិន​ដឹង​មូល​ហេតុ កាល​ពីវេលា​ម៉ោង២​២និង៣០នា​ទីយប់​ ថ្ងៃ​ទី ០៦ ខែ មិ​នា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវលេខ​៦៣ ផ្ទះ​លេខ២​៧E១ក្រុម៧៧​ភូមិ១២ ស​ង្កាត់ផ្សា​រថី្មទី៣ ខ​ណ្ឌដូ​នពេញ រាជ​ធានី​ភ្នំពេ​ញ។

តាមរបាយការណ៍​បានឲ្យដឹងថា ម្ចាស់​ឈ្មោះ មាន សំអាត ​ភេទប្រុ​ស អា​យុ ៦៣ឆ្នាំ , មុខរប​រ កង​រាជអា​វុធ​ហត្ថ ជាប្រភេទ​សំ​ណង់ ផ្ទះ​ថ្មបេ​តុង ប្រ​ក់ក្បឿង ដែល​មានទំ​ហំ០៤ម៉ែត្រx០​៦ម៉ែត្រ បណ្តា​លឲ្យខូច​ខាតសំភារះ ឆេះផ្ទះចំនួន២៧ខ្នង​និង​សម្ភារ​ប្រើ​ប្រាស់ប្រចាំថ្ងៃមួយ​ចំនួន មិន​បណ្តាល ឲ្យមា​នមនុស្សស្លាប់​នោះឡើយ ដោយគ្រា​ន់តែ រងរបួសមន្រី្តការិយាល័យអគ្គិភ័យ​ចំនួ​ន ០៣​នាក់។ ហើយចំពោះមូល​ហេតុ សមត្ថកិច្ចកំ​ពុង​ស្រាវ​ជ្រាវ ។

ក្នុងការ​ឆាបឆេះ​នេះ មានរថយ​ន្តកា​រិយាល័​យអគ្គិភ័យចំ​នួន២៥ គ្រឿង ប្រើប្រាស់ទឹកអ​ស់ចំនួន ១០០ឡាន ស្មើ​នឹង ៤០០​ម៉ែត្រ​គូប, រថយន្តជំនួយ ជារថយន្តក្រសួងមហាផៃ្ទចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្ត​កងរាជ​អា​វុធហត្ថ : ចំនួន០​៤ គ្រឿងប្រើ​ប្រាស់ ទឹកអស់ចំនួន០៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្ត ង៧០ ចំនួន០៤ គ្រឿង​ប្រើ​ប្រាស់​​ទឹកអ​ស់ចំនួន០៨​ឡានសើ្​មនឹង៣២ម៉ែត្រគូប, រថយន្តក្រុ​មហ៊ុន OCICទីក្រុងជ្រោយ​ចង្វារចំនួន ០៦គ្រឿង​បាន​ប្រើ​ប្រាស់​ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង​បានប្រេីប្រាស់ទឹក​អស់​ចំនួន​០៦ឡាន​សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុ​មហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តផ្សារទំ​នើបអូ​ឡាំព្យា​ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប ហើយបាន ពន្លត់ចប់ នៅម៉ោង ០១និង៥០នាទី​រំលងអាធ្រាត្រ​ឈានចូលថ្ងៃសៅរ៏ ទី០៧ ខែ មិនា ឆ្នាំ២០២០ ៕ ដោយ៖កូឡាប

 

spot_img
×