Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​ថ្នាក់​ចរាចរណ៍ ១៧ លើក ស្លាប់ ៨ នាក់ របួស ២១នាក់ នៅ​ថ្ងៃ​ទី ៦ មីនា

spot_img

ភ្នំពេញ ៖អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ (ស្រី ១នាក់)​បានស្លាប់នៅក្នុង​ហេតុការណ៍ គ្រោះ​ថ្នាក់ចរាចរណ៍ដែល​កើតឡើងនៅទូទាំង​ប្រទេស ថ្ងៃទី ០៦ មីនា ឆ្នាំ ២០២០ និងបានបង្ក​ឲ្យមាន​មនុស្ស​របួស​ធ្ងន់ ១៥ នាក់ (ស្រី ១ នាក់) និងរបួសស្រាល ៦ នាក់ (ស្រី ២ នាក់) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ថ្ងៃ ៦ មីនា បានបញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន ២៩ នាក់ នៅ​ថ្ងៃ​ទី ៦ មីនា គឺកើត​ឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន ១៧ លើក ៕ ដោយ៖កូឡាប

spot_img
×