Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​​ប្រកាស​​ថា មាន​​អ្នក​​​ស្លាប់ ២៨​​នាក់ និង​​អ្នក​​ឆ្លង​​ថ្មី​​ទាប​​បំ​​ផុត​​ចាប់​​តាំង​​ពី​​ខែ​​មក​រា​​មក

spot_img

ចិន នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មានអ្នកស្លាប់បន្ថែមដោយសារវីរុសកូរ៉ូណា ចំនួន ២៨នាក់ ហើយតួលេខអ្នកស្លាប់សរុប​ទូ​ទាំង​​​ប្រទេសកើនដល់ចំនួន ៣.០៧០នាក់។

អ្នក​ស្លាប់​ថ្មីទាំង​អស់​ស្ថិត​ក្នុង​ខេត្ត Hubei ដែល​ជា​កន្លែង​ផ្ទុះ​នៃ​វីរុស​មរណៈ​នេះ។

ចិន​​ក៏​បាន​ប្រកាស​ទៀត​ថា មាន​អ្នក​ឆ្លង​ត្រឹម​តែ ៩៩​នាក់​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ដែល​មាន​ការ​ថយ​ចុះ​ពី​១៤៣​ករណី​កាលពីថ្ងៃសុក្រ ដែលនេះគឺជាតួលេខដ៏ទាបបំផុតចាប់តាំងពីថ្ងៃទី ២០ខែមករាមក។

នេះ​បើតាម​ការ​ឲ្យដឹងរ​បស់គណៈ​កម្មាការ​សុខា​ភិបាល​ចិន។

សូមបញ្ជាក់​ថា វីរុសកូរ៉ូណា ឬ COVID-19 បាន​ផ្ទុះឡើងកាល​ពីខែធ្នូ កន្លងទៅ និងបានរាតត្បាត​​យ៉ាងលឿន​ទៅកាន់​ប្រទេស​ជិត១០០​ជុំវិញ​ពិភពលោក។ រហូតមក​ដល់​ពេលនេះ មានអ្នក​ស្លាប់ដោយ​សារវីរុស​នេះជិត ៣.៥០០នាក់​ជុំវិញ​ពិភព​លោក និងឆ្លងលើស​១០០.០០០​ករណី។

ក្រៅពី​មានការឆ្លង និង​ស្លាប់​យ៉ាងច្រើន អ្នក​ជំងឺជិត ៦០.០០០​នាក់ត្រូវបាន​ព្យាបាល​ឲ្យជា​សះស្បើយ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×