Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ទិញ​កក់​ពី​ខ្មែរ ដើម្បី​កែ​ច្នៃ​ជា​ផលិត​ផល​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ

spot_img

ប្រទេសជប៉ុន៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយ​ចលនាភូមិមួយផលិតផលមួយ​របស់​ជប៉ុន​បានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។

នេះបើតាមប្រសាសន៍ឱ្យដឹងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​អនុប្រធាន​ប្រចាំកា​រក្រុម​ប្រឹក្សា​បណ្ឌិតសភាចារ្យដែលកំពុងបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

បើតាមការផ្សាយលើទំព័រ website របស់រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី 7 ខែមីនាឆ្នាំ 2013 នេះបានឲ្យដឹងថាក្នុង​​អំឡុង​ធ្វើ​ដំ​ណើរទស្សនកិច្ចស្វែងយល់ពីចលនាភូមិមួយផលិតផលមួយនៅខេត្តអយតាដែលជាខេត្តដែនកោះស្ថិតនៅភាគខាងត្បូង​ប្រទេស​​ជប៉ុន លោក បណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ផលិតប្រើប្រាស់ដែលផលិតអំពីកក់ទាំងនេះមាន៥ផ្សេងៗគ្នា រួមមាន ស្បែកជើង កន្ទេលគ្រឿងសង្ហារឹម សម្រាប់ជូតជើង និងទ្រនាប់សម្រាប់អង្គុយ។

ផលិតផលទាំងអស់សុទ្ធសឹងតែផលិតចេញអំពីកក់ ដោយមួយគូរមានតម្លៃ៥០ដុល្លារ។ ក្រៅពីផលិតផលិតផលអំពីកក់នេះ ប្រជាជនជប៉ុនខេត្តអយតា បានផលិតផលិតផលខ្សែអំពីក្រចៅដែលមានតម្លៃថ្លថែមទៀតផង។

ពីទឹកដីជប៉ុន លោក បណ្ឌិតសភាចារ្យ បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនខ្មែរយើងមានដើមក្រចៅនោះ ជប៉ុន​នឹង​ទិញ​ពីខ្មែរ​យើងភ្លាម។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន រយៈ​ពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដើម្បីសិក្សាស្វែងយល់ អំពីស្ថាប័នស្រាវជ្រាវជប៉ុន និង​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួនទៀត ជាពិសេសស្វែងយល់ពីចលនាភូមិមួយផលិតផលមួយ នៅខេត្តអយតា៕ ដោយ៖កូឡាប

 

spot_img
×