Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​អនុ​វត្ត​ការ​ព្យួរ​កិច្ច​សន្យា​ការ​ងារ សម្រាប់​វិ​ស័យ​វាយ​នភណ្ឌ ដែល​រង​ផល​ប៉ះ​ពាល់ពី​កង្វះ​ខាត​វត្ថុ​ធាតុ​ដើម

spot_img

ភ្នំពេញ៖ក្រសួងការងារបណ្តាណារាលនិងវិជ្ជាជីវៈ នៅថ្ងៃទី៧មីនា២០២០ បានចេញសេចក្ដីអំពាវនាវ​ស្ដីពីការអនុវត្តការ​ព្យួរ​កិច្ច​សន្យា​ការងារសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែល​រង​ផល​ប៉ះ​ពាល់​ពី​កង្វះ​ខាត​វត្ថុធាតុដើមដោយសារ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវិដ-១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និង​អង្គ​ការ​វិជ្ជា​ជីវៈ​គ្រប់​ជាន់​ថ្នាក់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូប ដែល​រង​ផល​ប៉ះ​ពាល់​ពី​កង្វះ​ខាតវត្ថុធាតុដើម ដោយសារជំងឺរលាកផ្លូវដង្ហើមកូវីដ 19 ទៅអនុវត្តឲ្យបានត្រឹមត្រូវ្ធ តាមបទប្បញ្ញត្តិច្បាប់ ស្ដី​ពី​ការ​ងារ​ពាក់​ព័ន្ធ នឹង​នីតិ​វិធី​នៃការ​ព្យួរ​កិច្ច​សន្យា​ការ​ងារ ។ អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​ការ និង​អនុ​សាសន៍​របស់​សម្ដេច​តេ​ជោ លើ​ការ​គ្រប់​គ្រង​ផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ 19។

ក្រសួង​ការងារ បានបញ្ជាក់បន្ថែមថា “មិនត្រូវឆ្លៀតឱកាសនេះទាមទារ ឬប្រែក្លាយ្ច ការព្យួរកិច្ចសន្យាការងារ ទៅ​ជា​ការ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ឬធ្វើការផ្លាស់ប្ដូរ ប្រភេទកិច្ចសន្យាការងារថ្នាក់ដឹកនាំឡើយ។ ទង្វើនេះ គឺខុសច្បាប់ ហើយ​បុគ្គល​ទាំង​ឡាយ​ដែល​ទាម​ទា​ រឿងញុះញង់ ឲ្យធ្វើទង្វើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”៕ ដោយ៖កូឡាប

 

spot_img
×